ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើនំប័ុងស្លឹកតើយ រសជាតិឆ្ងាញ់ជាប់ចិត្ត!

21-Mar-2019 10:36 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ទឹកស្អាត ១៥០មីលីលីត្រ, ស្លឹកតើយ ៣០ក្រាម, ស៊ុត ៥គ្រាប់, ខ្ទិះដូង ៧៥០មីលីលីត្រ, ទឹកដោះគោ កន្លះកូនចាន, ស្ករស ៤៣០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ម្សៅពោត ៤៥ក្រាម។

វិធីធ្វើ៖

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយកិនជាមួយទឹកស្អាតឲ្យម៉ត់ រួចចាក់ច្រោះកុំឲ្យដោយកាក បាន ១២៥មីលីលីត្រ ទុកមួយឡែក

២.គោះស៊ុតដាក់ចាន ដាក់ខ្ទិះដូង ទឹកស្លឹកតើយ ស្ករស និងអំបិល វាយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោតចូល ច្របល់ឲ្យសព្វចូលគ្នាល្អ រួចចាក់ច្រោះកុំឲ្យដោយកាក ៣.បន្ទាប់មកយកដាក់លើចង្រ្កានប្រើភ្លើងតិចៗល្មម កូរវាតិចៗរហូតឡើងខាប់បហ្រែល ៣០នាទី រួចលើកចេញពីចង្រ្កាន ហើយដាក់ទឹកដោះគោចូល កូរចូលគ្នាឲ្យសព្វល្អ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ