ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តឱសថធម្មជាតិព្យាបាលរលាកស្រោមខួរក្បាល

21-Mar-2019 02:38 PM

រូបភាព


ដោយ: Uddam

នៅប្រទេសកម្ពុជា អត្រានៃការកើតជំងឺរលាកស្រោមខួរក្បាលមានការកើនទ្បើងគួរអោយគត់សំគាល់ ហើយអត្រានៃការស្លាប់ក៏ច្រើនដែរ។ វាកើតទ្បើងគ្រប់វ័យទាំងអស់ ជាពិសេសកើតទ្បើងលើកុមារ។

No photo description available.១.និយមន័យ:
ជំងឹរលាកស្រោមខួរក្បាល គឺជាស្ថានភាពដែលរលាកនៅភ្នាស ឬស្រទាប់ដែលព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ហើយវាអាចកើតលើមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកុមារ។

No photo description available.Image may contain: 1 person, babyជំងឺរលាកស្រោមខួរក្បាលភាគច្រើនបង្កឡើងដោយពពួកមេរោគផ្សេងៗដូចជា ៖
-ពពួកបាក់តេរី ក្នុងនោះបាក់តេរីដែលសំខាន់ជាងគេគឺពពួកមេណាំងហ្កូកូស ពពួកស្ដ្រិបតូកូស ពពួកអាំងព្លុយអង់សា, មេរោគ ជំងឺរបេង និងបាក់តេរីមួយចំនួនទៀត។
-ពពួកវីរុស ដូចជា វីរុសអ៊ែប៉េស វីរុសជំងឺក្រឡទែន និងពពួកវីរុសមួយចំនួនទៀតដូចជា ៖ វីរុសជំងឺកព្ជ្រាឹល វីរុសជំងឺស្អូច វីរុស ជំងឺផ្ដាសាយ។

Image may contain: food

-ពពួកមេរោគផ្សិត ជាពិសេសនៅលើអ្នកផ្ទុកមេរោគអេដស៍។
-ពពួកប៉ារ៉ាស៊ីត ជាពិសេសមេរោគគ្រុនចាញ់បែបសន្ធំ ដែលបង្កផលប៉ះពាល់ទៅដល់ស្រោមខួរ។
មួយវិញទៀត ជំងឺមហារីកក៏អាចរាតត្បាតឱ្យមានជំងឺរលាកស្រោមខួរបានដែរ។

No photo description available.

២. រោគសញ្ញា
រោគសញ្ញាដំបូង និងសំខាន់ជាងគេនៃជំងឺរលាកស្រោមខួរ គឺការឈឺក្បាលខ្លាំងភា្លមតែម្ដង ព្រមទាំងក្ដៅខ្លួនខ្លាំងចាប់ពី ៣៩ ទៅ ៤០អង្សារ។ រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតមានដូចជាការរឹងកញ្ចឹងក រឹងឆ្អឹងខ្នង ឫក្អួតខ្លាំងដោយគ្មាន មូលហេតុ។ ការទល់លាមកអាចកើតមាននៅលើអ្នកជំងឺមួយចំនួន។ អាការឈឺក្បាលរបស់អ្នកជំងឺរលាកស្រោមខួរ ជាទូទៅគឺឈឺរឹតតែខ្លាំង នៅពេលណាដែលមានសម្លេងរំខានផ្សេងៗ ឫក៏មានពន្លឺខ្លាំងជាដើម ពោលគឺអ្នកជំងឺមានសញ្ញាខ្លាចពន្លឺ និងខ្លាចសម្លេង។

Image may contain: 1 person

រោគសញ្ញាខាងលើទាំងនេះច្រើនកើតលើមនុស្សធំ ដោយឡែកចំពោះទារកតូចៗដែលមិន ចេះនិយាយប្រាប់ថាឈឺត្រង់នេះ ឬត្រង់នោះ អាចស្ដែងឡើងដោយអាការៈយំខ្លាំងខុសធម្មតា។
កត្តាឆ្លង៖ តាមផ្លូវដង្ហើម តាមប្រពន្ធ័ឈាម តំណពូជ ទឹកមាត់ ក្អក ឬកណ្ដាស់
ផលប៉ះពាល់៖ បាត់បង់ស្មារតី ពិកា ឈានទៅដល់ការស្លាប់។

Image may contain: sky

៣.​ វិធីបង្ការជំងឺរលាកស្រោមខួរក្បាល
ដើម្បីបញ្ជៀសជំងឺរលាកស្រោមខួរបានលុះត្រាតែលោកអ្នក ក៏ដូចជាឪពុកម្ដាយទាំងឡាយ ប្រតិបត្ដិតាម វិធីសាស្ដ្រមួយ ចំនួនដូច ខាងក្រោមនេះ ៖
-នាំទារកតូចៗរបស់លោកអ្នកទៅទទួលថ្នាំបង្ការជំងឺរលាកស្រោមខួរឱ្យបានត្រឹមត្រូវ និងទៀងទាត់

Image may contain: one or more people and ring

-ធ្វើយ៉ាងណាការពារកុំឱ្យមានជំងឺដែលទាក់ទងនឹងផ្លូវដង្ហើមលើ គឺត្រចៀក ច្រមុះ បំពង់ក ញឹកញាប់ពេក ឫក៏រាំរៃ
-ដូចយើងបានដឹងហើយពីមូលហេតុបង្កនៃជំងឺរលាកស្រោមខួរ។

Image may contain: 1 person, baby

ដូចនេះ លោកអ្នកគួរគប្បីទប់ស្កាត់កុំឱ្យមានជំងឺដែលអាចបង្កទៅជាជំងឺរលាកស្រោមខួរបាន ដែលមានដូចជា ជំងឺកព្ជ្រឹាល ជំងឺស្អូច ជំងឺផ្ដាសាយ គ្រុនចាញ់បែបសន្ឋំ ជំងឺក្រឡទែន ជំងឺអេដស៍ ជាពិសេសពពួកមេរោគផ្សិតជាដើម។

Image may contain: one or more people

៤. វិធីព្យាបាលតាមបែបធម្មជាតិ
ព្យាបាល៖ រលាកស្រោមខួរក្បាល

No photo description available.

រុក្ខជាតិ៖ ខ្ទឹមស

Image may contain: food

វិធីធ្វើ និងប្រើប្រាស់៖
-ពិសាខ្ទឹមស ៣ ទៅ៤កំពិសរាល់ថ្ងៃ ឬក៏អាចកៀប ឬកិនយកទឹកហើយដាក់លាយចូលជាមួយទឹកផ្លែឈើស្រស់ផ្សេងទៀត។
-សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្រ្តីដែលកំពុងបំបៅកូនដោយទឹកដោះ គួរចៀសវាងទទួលទានខ្ទឹមសឆៅ។

Image may contain: food**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត