ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មើមក្រវាញជ្រូក ជាឱសថដ៏អស្ចារ្យ

22-Mar-2019 11:16 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ៖ មើមក្រវាញជ្រូក

* កបនឹងជម្ងឺ៖
– ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង ឈឺធ្មេញ ឈឺចង្កេះ ម្រេញកូនកណ្តុរ ជំនួយផ្លូវភេទយ៉ាងពិសេស ឈឺទ្រូង ឈឺក្រោមឆ្អឹងជំនី ឈឺចុកក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារមិនរលាយ ភើរជូរ រាំងរដូវ រដូវមិនទៀង ឈឺចុកចាប់ពេលមានរដូវ របួសប៉ះទង្គិច។

* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ភាគ២

– មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។


– យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។


– ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់ វាថែមទាំងជួយបំបាត់ការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។