ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ

22-Mar-2019 11:29 AM

រូបភាព


ដោយ: Uddam

ជំងឺ​ខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ ការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។

​ការ​ខ្សោយតម្រងនោម​ គឺជា​ការបាត់បង់​សមត្ថភាព​របស់​តម្រង​នោម​ភ្លាមៗ​ក្នុង​ការបញ្ចេញ​ទឹកនោម និង​អំបិល  ព្រមទាំង​កាកសំណល់​ជាតិពុលផ្សេងៗ​ពី​ក្នុង​ឈាម​។ វាធ្វើ​ឲ្យ​អ្នកជំងឺ​ពិសា​បាយ​មិន​បាន ធុំក្លិន​មាត់ ក្អួតចង្អោរ ស្រក​ទម្ងន់ កើតទឹកនោមផ្ទែម ហើម​សាច់​និង​ការ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ និង​ហើម​សួត​ដែល​ជា​សញ្ញា​ត្រូវ​ព្យាបាល​បន្ទាន់​។ ការ​ព្យាបាល​ត្រូវ​លាង​ឈាម​ហើយ​ការ​លាង​ឈាម​នេះ​គឺ​លាង​ជាតិពុល​ចេញពី​ក្នុង​ឈាម​ និង​យកជាតិ​ទឹក​ខ្លះ​ចេញពី​ក្នុង​ខ្លួន​អ្នកជំងឺ។

*វិធីជួយព្យាបាលគឺ៖

-ស្លឹកញ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ

-យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា

-ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី

-ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ

-ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។

– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជំងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។