ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើទឹកពោត រសជាតិឆ្ងាញ់ជាប់ចិត្ត!

23-Mar-2019 10:38 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ទឹក ៣០០មីលីលីត្រ, ពោតផ្អែម ៣ផ្លែ, ស្លឹកតើយ ៣-៤សន្លឹក, ទឹកដោះគោស្រស់ ២០០មីលីលីត្រ, ស្ករ ២-៣ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកស្ងោរពោត ដាក់ស្លឹកតើយចូល ពោតឆ្អិនហើយស្រង់ចេញ យកមកចិតយកសាច់

២.បន្ទាប់មកយកពោតទៅកិន ជាមួយទឹកដែលស្ងោរពោត ២៥០មីលីលីត្រ ទឹកដោះគោស្រស់ ស្ករ និងអំបិល កិនចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះកុំអោយដោយកាក

៣.រួចហើយយកចាក់ចូលឆ្នាំង រម្ងាស់ឲ្យពុះម្តងទៀត ហើយលើកចេញ ទុកឲ្យត្រជាក់បន្តិច ទទួលទានបានជាការស្រេច (អាចបន្ថែមរសជាតិផ្អែមតាមចំណូលចិត្ត)៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ