ឱសថបុរាណធម្មជាតិ
រូបភាព
មមាញខ្មោច ជាឱសថពិសេសដែលយើងមិនបានដឹង!
រុក្ខជាតិ៖ មមាញខ្មោច
+ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ។
+ ការព្យាបាលៈ
-រុក្ខជាតិទាំងមូលៈ ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក ឈឺក្បាល។
-ឫសៈ ឃាត់ឈាម ឈាមជើងធ្មេញ រោគស្គមរីងរៃរបស់ស្រ្ដី ផ្សះស្បូនក្រោយឆ្លងទន្លេ។
-ស្លឹកៈ ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹកដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក កែរោគរើម បុកលាយអំបិលលាបព្យាបាលឈឺចង្កេះ។
-ផ្លែៈ ទំលាក់ព្រូន បញ្ចុះទឹកនោម។
ការប្រើប្រាស់៖ ១០-១៥ក្រាមដាំទឹកហូបក្នុង១ថ្ងៃ។
ដកស្រង់ពី សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល
លើសពីនេះទៅទៀត មមាញខ្មោចអាចជួយព្យាបាល ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងបានយ៉ាងពូកែដោយយកដើមផ្កាមមាញខ្មោច ផ្កាពណ៌លឿង ហាលអោយស្ងួតដាំទឹកផឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។