ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សាំកូនពូជក្រូចឆ្មារលើដើមក្រូចថ្លុង ធ្វើឲ្យលូតលាស់លឿនធន់នឹងជំងឺ

23-Mar-2019 01:05 PM

រូបភាព


ដោយ: Uddam

-ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងធ្លាប់មានផ្លែ
-កាត់ដើមកូនក្រូចថ្លុងដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ-កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក
+សម្ភារៈត្រូវមាន
-កូនកាំបិតមុតសម្រាប់កាត់-ទុយោសំរាប់ញ៉ាំទឹក-ថង់ប្លាស្ទិច+វិធីធ្វើ
-កាត់កូនក្រូចថ្លុងដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក
-ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ-ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម
-ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ-យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ
-រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ-១០ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ
-ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត