ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស្ពៃក្តោបស្នូលសាច់ចិញ្រ្ចាំ ឆ្ងាញ់ៗ!

23-Mar-2019 07:12 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្ពៃក្តោប ២ផ្លែល្មម ទុកដាក់ស្នូល, ការ៉ុត និងឆៃថាវ ១ផ្លែល្មម កាត់ជាដុំៗ តាមចំណង់ចំណូលចិត្ត, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឺក ១,៥លីត្រ។ គ្រឿងផ្សំស្នូល៖ សាច់ចិញ្រ្ចាំ ៣០០ក្រាម, មីសួ ១ដុំ ស្រុះទឹកឲ្យទន់ រួចកាត់វែងល្មមៗ, ការ៉ុតចិញ្រ្ចាំ ឬហាន់ល្អិតៗ ២-៣ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ, ខ្ទឹមស និងម្រេចបន្តិច បុកឬចិញ្រ្ចាំចូលគ្នា, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកចានដាក់សាច់ជ្រូកចិញ្រ្ចាំ មីសួរ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមសម្រេច ទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្ពៃក្តោប

២.ដាក់ទឹកចូលឆ្នាំង ដាំមួយរពុះ រួចដាក់ទឹកត្រី ស្ករស អំបិល និងការ៉ុត ឆៃថាវចូល ទុកឲ្យពុះ

៣.បន្ទាប់មកយកស្ពៃក្តោបដាក់ស្នូលហើយ ដាក់ចូលឆ្នាំង ទុករម្ងាស់ប្រហែល ១៥-២០នាទី ឆ្អិនហើយដួដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ