វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ចេក ៥-៦ផ្លែ, ស្ករ ៥០០ក្រាម, ទឹកក្រូចឆ្មារបន្តិច, ខ្ទិះដូង ១៥០មីលីលីត្រ, អំបិល បន្តិច, ទឹក ៦០០មីលីលីត្រ, ស្លឹកតើយ ៣-៤សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ទឹកចូល រួចដាក់ស្ករស និងស្លឹកតើយចូល កូរឲ្យចូលរលាយស្ករសព្វល្អ ហើយដាក់ចេកចូល ច្របាច់ក្រូចឆ្មារចូលបន្តិច កូរឲ្យសព្វចូលគ្នា
២.ធ្វើទឹកខ្ទិះ ដាក់ខ្ទិះដូងចូល រួចដាក់អំបិលបន្តិច កូរឲ្យសព្វចូលគ្នា ទុកមួយរំពុះ
៣.ពេលទទួលទានយកចេកឆឹងដាក់ចាន ហើយស្រោចខ្ទិះចូលពីលើ ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ