ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិសម្រាប់លាងសម្អាតជាតិពុលចេញពីឈាម និងបង្ហូរតាមទឹកនោមក្នុងពេលត្រឹម ៧ ថ្ងៃ
រូបភាព
ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រាប់គ្នា! ឱសថធម្មជាតិសម្រាប់លាងសម្អាតជាតិពុលចេញពីឈាមនិងបង្ហូរតាមទឹកនោមក្នុងពេលត្រឹម ៧ ថ្ងៃ! ជួយស៊ែរអោយបងប្អូនតាមស្រុកស្រែចំការបានដឹងផង!
ការលាងតម្រងនោម គឺអាចជួយបង្កាជំងឺតម្រងនោម និងផ្តល់ភាពក្មេង ដល់រាងកាយទាំង មូលបាន។
ខណៈពេលការលាងតម្រងនោម គឺជារឿងអស្ចារ្យនោះ យកល្អ អ្នកគួរតែរក្សាការទទួលទាន របបអាហារណាដែលល្អ ចំពោះសុខភាពតម្រងនោម។
តម្រងនោមគឺជាសរីរាង្គសម្រាប់ច្រោះកាកសំណល់ជាតិពុលចេញពីឈាម និងបង្ហូរចោលតាមទឹកនោម នេះគឺដោយសារតម្រងនោមនិងផ្លោកនោមបំពេញមុខងារបានល្អ។ នៅពេលតម្រងនោមមានបញ្ហា ប្លោកនោមក៏ធ្វើការមិនបានល្អដូចគ្នា។ លទ្ធផលនេះបានធ្វើឱ្យមនុស្សពិបាកនោម ឬនោមទាស់ញឹកញាប់។ ទឹកនោមអាចមានពពុះ ឬ អាចមានឈាមថែមទៀតផង។
រោគសញ្ញាទាំងនេះកើតឡើងដោយសារការទទួលទានអាហារហឹរខ្លាំងជាប្រចាំឬជាទម្លាប់។ ហេតុនេះហើយដើម្បីសម្អាតជាតិពុលចេញពីឈាមបានទាល់តែតម្រងនោមរបស់យើងល្អ។ ហើយដើម្បីបានតម្រងនោមល្អ លោកអ្នកគួរពិសាឱសថធម្មជាតិដូចខាងក្រោមនេះ ដែលមានប្រសិទ្ធភាពបន្សុទ្ធជាតិពុលចេញពីឈាមក្នុងពេលតែ ៧ ថ្ងៃប៉ុណ្ណោះ។
* គ្រឿងផ្សំ
-ខ្ជាយ ១ មើម
-ខ្ទឹមបារាំងក្រហម ១ មើម
-រំដេង ១ មើម
-ស្លឹកគ្រៃ ១ គល់
-ក្រូចសើច ១ គ្រាប់
-ស្លឹកក្រូចសើច ១ ទង
-ស្លឹកជីរអង្កាម ១ ទង
* របៀបធ្វើ និងប្រើប្រាស់៖ យកគ្រឿងផ្សំទាំង ៧ មុខលាងឱ្យស្អាត។ ដាក់គ្រឿងផ្សំទាំងអស់ចូលកំសៀវមួយ ហើយដាំឱ្យពុះ។ (ក្នុងរូបភាព ឆ្នាំងធំនោះគ្រាន់តែជារូបតំណាងប៉ុណ្ណោះ លោកអ្នកគួររកកំសៀវទឹកដែលអាចលៃលកទឹក ៧ កែវ)។ ពិសាមួយកែវមុនបាយព្រឹក ហើយត្រូវពិសាឱ្យបាន ៧ ថ្ងៃជាប់គ្នា។ មួយសប្តាហ៍ក្រោយមកលោកអ្នកអាចពិនិត្យលទ្ធផលតាមរយៈទឹកនោមរបស់លោកអ្នកបាន ដែលវានឹងមើលទៅមិនមានពពុះ ឬ មានឈាមដូចមុនទៀតឡើយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។