ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺអុតស្វាយ កន្ទួលរមាស់ និងស្រែង

26-Mar-2019 02:58 PM

រូបភាព


ដោយ: Uddam

ជំងឺអុតស្វាយ ជាជំងឺដែលបង្កអោយមានជាកន្ទួលរមាស់អុច ៗក្រហមលើស្បែករបស់យើង រាលដាលពីស្មងជើង ដល់ក មុខ និងអវយវៈផ្សេងទៀត ដែលរយៈពេលប្រមាណ ៧ ទៅ ១០ ថ្ងៃក្រោយ កន្ទួលទាំងនោះនឹងវិវត្តន៍ពីអុច ៗ ក្រហម ទៅជាពងបែកមានទឹកវិញ (Vesicles)។ ពងបែកទាំងនោះមានចេញនៅក្នុងមាត់ លើស្បែកក្បាល ជុំវិញភ្នែក ប្រដាប់បន្តពូជ ដែលធ្វើអោយអ្នកជំងឺឈឺចុកចាប់យ៉ាងខ្លាំង ។ ក្រោយពីកើតនៅកន្លែងមួយហើយ វាអាចជាសះស្បើយ ដោយក្រោយមកទៅកើតកន្លែងផ្សេងទៀតរហូតដល់ប្រហែល ២ សប្តាហ៍បានអាការៈកន្ទួលរមាស់នោះបាត់។ ចំនែកការចម្លងនៃជំងឺនេះក៏ស្ថិតក្នុងដំណាក់កាលនេះដែរ។ ហេតុដូចនេះ បានជាអ្នកជំងឺត្រូវនៅអោយឆ្ងាយពីអ្នកដទៃ លើកលែងក្រុមគ្រួសារដែលនៅជាមួយ។

Image may contain: one or more people

ខាងក្រោមនេះជាវិធីធម្មជាតិក្នុងការព្យាបាលជំងឺអុតស្វាយ កន្ទួលរមាស់ និងស្រែង

Image may contain: one or more peopleImage may contain: one or more people and closeupNo photo description available.

រុក្ខឱសថ៖ ដើមស្ពឺ

រុក្ខឱសថ៖ ផ្លែស្ពឺ។ ផ្លែស្ពឺ មានរសជាតិជូរអែមឆ្ងាញ់គួរសម។ វាមានសារធាតុចិញ្ចឹមជាច្រើន ហើយក៏មានប្រយោជន៍ណាស់ដែរ សំរាប់ស្ត្រីមានផ្ទៃពោះ។
វិធីធ្វើ និងប្រើប្រាស់៖ យកស្លឹក ស្ងោរងូត បំបាត់អុតស្វាយ អាការៈកន្ទួលរមាស់ និងស្រែង។
ក្រៅពីនេះ គេអាចយកផ្លែស្ពឺព្យាបាលជំងឺផ្សេងទៀតដូចជា ៖


ផ្លែ: ប្រើជាថ្នាំបញ្ចេញស្លេស្ម៍ បញ្ចុះទឹកនោម ប្រើកក់សក់ជំនួយសរសៃសក់ កម្ចាត់អង្គែ ហើយធ្វើឲ្យទន់ល្អទៀតផង។


– ត្រួយៈ ប្រើជាមួយឫសដូងយក មកស្ងោររួមគ្នាផឹកបំបាត់រោគផ្ដាសាយធំ។


– តាមការស្រាវជ្រាវបានឱ្យដឹង ថា ក្នុងផ្លែស្ពឺមួយផ្លែអាចជួយពង្រឹង ដល់ឆ្អឹង និងធ្មេញឱ្យរឹងមាំ ជួយគ្រប់គ្រង សង្វាក់បេះដូងឱ្យធ្វើការប្រក្រតី គ្រប់គ្រងសាច់ដុំ ជួយឱ្យឈាមឆាប់កក ជួយ រម្ងាប់ប្រសាទ អារម្មណ៍ពុះកញ្ជ្រោល ជួយឱ្យឆាប់ដេកលង់លក់( អ្នកកើត អាការៈដេកមិនសូវលង់លក់)។


– ចំណែកទឹកផ្លែស្ពឺ តាមក្បួនតម្រាពេទ្យឱ្យដឹងថា ការបរិភោគផ្លែស្ពឺមានគុណសម្បត្ដិ ក្នុងការបំបាត់ការស្រេកឃ្លានទឹក បំបាត់ អាការៈក្ដៅក្នុងកាត់បន្ថយគ្រុន ប្រើជា ថ្នាំបញ្ចុះព្រូន ថ្នាំកាត់ស្លេស្ម៍ថ្នាំរាក់ស៊ី ធ្មេញ ជួយបញ្ចុះទឹកនោម និងអាចកាត់ បន្ថយអាការដុំគ្រួសក្នុងតម្រងនោម បានទៀតផង។


– ផ្លែស្ពឺត្រូវបានផ្តល់ឲ្យម៉ែដោះប្រើ ព្រោះគេជឿថាវាអាចជំរុញឲ្យមានទឹកដោះ។


– ស្ពឹជាផ្លែឈើរមានប្រយោជន៏ណាស់អាចយកទៅកក់សក់
ព្យាបាលអង្គែរហើយទន់ល្អទៀតផង។


– សម្រាប់អ្នកដែលជឿលើមន្តអាគម ឬពាក់ខ្សែរចង្កេះគេហាមមិនឲ្យនៅក្រោមដើមស្អឺ ឬបរិភោគផ្លែវាឡើយ ព្រោះវាបណ្តាលឲ្យសាប។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។