ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ស្ងោរជ្រក់មាន់ទំពាំង !

27-Mar-2019 09:51 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- មាន់១ – ទំពាំងស្រុក ឬ ទំពាំង បេតុង- ទឹកត្រី១វែក – អំបិលចុងស្លាបព្រាកាហ្វេ – ស្ករ ១ស្លាបព្រាកាហ្វេ – គល់ស្លឹកគ្រៃ ១ដើម – ខ្ទឹមស៥-៦កំពឹស – ម្ទេស៣-៤គ្រាប់ – ប្រេងឆា ២ស្លាបព្រា

+របៀបធ្វើ៖- លាងមាន់អោយស្អាត កាប់ជាដុំៗ។- ហាន់ទំពាំងស្តើងៗ ស្រុះទឹកពុះ មួយសា ចោលសិន អោយបាត់ហាង។- យកខ្ទឹម ម្ទេស គល់ស្លឹកគ្រៃ(កាត់កង់ៗខ្លី) លីងជាមួយខ្លាញ់ក្តៅ អោយឈ្ងុយ- ចាក់ទឹកត្រី ស្ករ និង អំបិល ចូល កូរអោយសព្វ រួចចាក់ទឹកចូល ដាំអោយពុះ។- ចាក់សាច់មាន់ចូល ដាំអោយពុះ។ សូមកុំគ្របគម្របឆ្នាំង ព្រោះនាំអោយល្អក់ទឹក។– សូមកុំដាក់ភ្លើងខ្លាំងពេក ក្រែងពុះផុរពពុះចេញក្រៅឆ្នាំង ហើយកុំដួសយកកករពពុះចោល ពេលកំពុងរំងាស់ ព្រោះរសជាតិខ្ទឹមម្ទេស នៅអណ្តែតជាមួយពពុះទាំងនោះ។ ពេលរំងាស់យូរទៅ ពពុះនឹងបាត់រូបឯងហើយ។
– ពេលមាន់ពុះហើយ សូមដាក់ទំពាំងចូល រំងាស់ជាមួយគ្នា ទាល់តែសាច់មាន់ផុយទន់ស្បែក។
– ភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។- ពេលបរិភោគ អាចបង់ស្លឹកខ្ទឹមថែម តាមរបៀបចិន។
– បើចង់បរិភោគតាមរបៀបខ្មែរ យើងត្រូវធ្វើទឹកប្រហុកមានជីរម្ទេសម្ជូរក្រូចឆ្មារ សម្រាប់ជ្រលក់សាច់ បន្តែមទៀត។

សម្រួលអត្ថបទដោយ៖ខ្ទឹមស