ឱសថបុរាណធម្មជាតិ
រូបភាព
មានដឹងទេថា ក្រចៅ ជាឱសថកែរោគច្រើនណាស់!ក្រចៅមិនត្រឹមតែយកមកធ្វើជាសម្ភារប្រើបា្រស់នោះទេ តែវាក៏ជាឱសថដ៏ពូកកែផងដែរ។ ក្រចៅជារុក្ខជាតិដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់។ លក្ខណៈរុក្ខជាតិនេះមានកំពស់ពី១-៣ម មានពណ៌ក្រហម ឬ ស ។
រុក្ខជាតិឱសថ៖ ក្រចៅ
ព្យាបាល៖ ព្យាបាល ឈឺពោះ ឆ្អល់ពោះ រាកមួល ខ្យល់ក្នុងពោះវៀន ឃាត់ឈាម
ស្លឹកៈ ស្លឹកដុះឆ្លាស់ទង រាងពងក្រពើ ស្រួចចុង ប្រវែង ៥-១២ ស.ម ទទឹង១,៥-៤ ស.ម គែមស្លឹកមានធ្មេញរណារ មានរោម តិចៗផ្នែកខាងក្រោម ត្រួយខ្ចីអត់រោម ។
ផ្កាៈ ពណ៌លឿងចេញពីប្រគាបស្លឹក មានរាងមូលគ្រើម មានចង្អួរ ។
កន្លែងដាំដុះ គេដាំជាដំណាំឧស្សាហកម្ម ប្រមូលផលចាប់ពីខែ៦-៩ ។
ផ្នែកប្រើប្រាស់ៈ មិនត្រឹមតែធ្វើបាវប៉ុនោះទេ តែផ្តល់នូវអត្ថប្រយោជន៍សំរាប់សុខភាពគ្រប់ផ្នែកទាំងអស់របស់វា ។
រសជាតិៈ ជាតិល្វីង ធាតុក្តៅ ។
ការព្យាបាលៈ
ស្លឹកៈ ឈឺពោះ ឆ្អល់ពោះ រាកមួល ខ្យល់ក្នុងពោះវៀន ឃាត់ឈាម ។
គ្រាប់ៈ ស្ត្រីរដូវមិនទៀង សំរួលខ្យល់ ខ្សោយបេះដូង (គ្រាប់មានជាតិពុល) ។
ប្ញសៈ ឈឺសន្លាក់ឆ្អឹង ប្រមេះគ្រាប់ ធ្លាក់ស ពស់ចឹក បូស ។
កំរិត និងរបៀបប្រើៈ ពី១០-៣០ ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ(ស្លឹក ឬប្ញស) ។
ប្រុងប្រយ័ត្នៈ គ្រាប់មានជាតិពុល ។
វីដេអូ៖ ដើមក្រចៅ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។