ឱសថបុរាណធម្មជាតិ
រូបភាព
ខ្ញុំឈឺក្រពះជាង១០ឆ្នាំហើយ ពេលនេះដល់ថ្នាក់យ៉ាប់មែនទែនហើយ សូម្បីតែហូបនំបញ្ចុកក៏ចុក ហូបបាយកកក៏ឈឺរាក ហូបហឹរ៍ក៏ចុករាក វេទនាណាស់ព្រឹកឡើងក្អួតចង្អោររាល់ព្រឹក តែក្នុងពេលបីថ្ងៃនេះឃើញថាបានប្រសើរ៨០%ហើយ!
គេអោយហូបអោយបានមួយសប្ដាហ៍គឺជា១០០% ទឹកដើមចេក ពូកែគ្រាន់បើមែន។ បញ្ជាក់ខ្ញុំហូបថ្នាំពេទ្យ មិនជាសោះ ជាហើយឈឺវិញៗ ។
ពេលនេះចង់ប្រាប់អោយបងប្អូនដែលឈឺដូចខ្ញុំបានជាដែរ សូមពិសារ ទឹកដើមចេក ១ថ្ងៃ ២ដង (ព្រឹក+ល្ងាច)១ដង១ស្លាបព្រា (ធ្វើភ្លាមហូបភ្លាម) របៀបធ្វើមើលតាមរូបភាពខាងក្រោម។
ដើមចេកដែលអាចធ្វើបាន គឺចេកទឹក ចេកណាំវ៉ា ចេកដែលគេយកមកធ្វើនំ។ ដឹងហើយសូមជួយប្រាប់គ្នាផង។
សូមប្រើថ្នាំពេទ្យអោយអស់លទ្ធភាព បើមិនជាទេចាំសាកល្បងថ្នាំនេះ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ គណនីហ្វេសប៊ុក ស្នេហ៍អ្នក លុះក្ស័យ