ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ចែករំលែកបទពិសោធន៍ទទួលបានជោគជ័យរបស់កសិករអំពីបច្ចេកទេសដាំដូងឆាប់ផ្លែនិងអាយុវែង !!

27-Mar-2019 03:38 PM

រូបភាព


ដោយ: Uddam

ដូង ​ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​ដាំ ។ ចំពោះ​បច្ចេកទេស​នៃ​ការដាំ​មាន​ខុសៗ​គ្នា​ទៅ​​តាម​តំបន់ និង​បទពិសោធន៍​របស់​កសិក​រ​ដែល​គាត់​ធ្លាប់បាន​ធ្វើ​កន្លងមក។

នៅ​លេខ​នេះ​យើងខ្ញុំ​មានបទពិសោធន៍​ថ្មី​មួយទៀត ស្តីពី​​ការ​ដាំដូង​ឲ្យបាន​ផ្លែ​ច្រើន​ដោយ​មិន​ចាំបាច់​ស្រោច​ទឹក​របស់​លោក​ អ៊ុំ សែម យឿន រស់នៅ ភូមិ​ពោធិ៍​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​​ត្រាំកក់ ខេត្តតាកែវ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការដាំដូងមក​បង្ហាញ​ជូន​បងប្អូន​កសិករ ដើម្បី​ទុកជា​គំនិត​សាកល្បង។​

១-របៀប​ជ្រើសរើស​ផ្លែ​ដូង​សំរាប់​ដាំ​

​ដើម្បី​ដាំដូង​ឲ្យបាន​ផល​ល្អ លោក​អ៊ុំ​បានជ្រើសរើស​ផ្លែ​ដូង​ធំ និង​មាន​ដុះ​ពន្លក​ថ្លោស​ល្អ ។​

២-ការរៀបចំ​រណ្តៅ​ដាំ​

​ ក្នុង​ការដាំ​នេះ លោក​អ៊ុំ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការរៀបចំ​រណ្តៅ ។ រណ្តៅ​គាត់​ជីក​ទំហំ ១ ម៉ែត្រ​បួន​ជ្រុង ​ហើយ​ដាក់​សារធាតុ​ផ្សេងៗ ក្នុង​រណ្តៅ​តាម​ស្រទាប់ ដូចជា ៖

-ស្រទាប់​ទី១នៅ​បាត​រណ្តៅគាត់​ដាក់​លាមក​គោ៣ប​ង្គី​

-ស្រទាប់​ទី២ដាក់​ស្លឹកឈើ៦ប​ង្គី​

-ស្រទាប់​ទី៣ដាក់​ផេះ១ប​ង្គី​

-ស្រទាប់​ទី៤ដាក់​លាមក​គោ៣បង្គី​ថែមទៀត​

-ស្រទាប់​ទី៥ដាក់​ដីខ្សាច់ ឬ​ដីល្បាយខ្សាច់២ប​ង្គី។​

បន្ទាប់​មក​ស្រោច​ទឹក​ពី​លើ​ឲ្យ​ជោគ ទើប​ដាក់​ដូង​ដាំ​ដោយ​កប់​ផ្លែ​ឲ្យនៅ​ត្រឹម​ពន្លក។​

មូលហេតុ​ដែល​លោក​អ៊ុំ​បានរៀបចំ​ជា​រណ្តៅ​ធំ​ដែល​មាន​ដាក់​សារធាតុ​ផ្សេងៗ ច្រើន​ស្រទាប់​បែបនេះ ព្រោះ​លោក​អ៊ុំ​​យល់ថា :

-លាមក​គោ​ជា​ជីធម្មជាតិ​ដ៏​ល្អ វា​ជួយ​ឲ្យ​ស្លឹកឈើ​ឆាប់​រលួយ និង​ក្លាយជា​ជី​បាន​យ៉ាង​ឆាប់រហ័ស​

-ការដាក់​ផេះ​ជួយ​ដូង​ដុះ​លូតលាស់​បានល្អ ព្រោះ​ផេះ​មាន​ជាតិ​ប្រៃ ហើយ​ដំណាំ​ដូង​ត្រូវការ​សារធាតុ​នេះ​ច្រើន​

-ដីខ្សាច់​ឬ​ដីល្បាយខ្សាច់​អាច​រក្សា​សំណើម​បាន​យូរ​ហើយ​ត្រជាក់ អាច​ជួយ​ឲ្យ​ឫសដូង​ស្រូបយក​ជីជាតិ​បាន​ងាយស្រួល។​

​ ក្រោយពី​បាន​ធ្វើ​ការដាំ​ពិសោធន៍​សាកល្បង​ជា​ច្រើន​ ឆ្នាំ​មក លោក​អ៊ុំ​បាន​មានប្រសាសន៍ថា ការរៀបចំ​រណ្តៅ​ដាំ​បែប​​នេះ ធ្វើឲ្យ​យើង​មិន​លំបាក​ក្នុង​ការ​ស្រោច​ទឹក​ទេ គឺ​ស្រោច​តែ​មួយ​ដង​គត់​នៅ​ពេល​ដាំ។ហើយ​ដាំ​បាន​រយៈពេល៤ឆ្នាំដូង​ចាប់​​ផ្តើម​ផ្តល់​ផ្លែ​រហូត​ផ្លែ​ច្រើន និង​ទឹក​មាន​រសជាតិ​ផ្អែម​ទៀតផង។​

​សរុបមក បច្ចេកទេស​ដាំដូង​សំខាន់ៗ របស់​លោក​អ៊ុំ​គឺ៖

-ជីករណ្តៅ​ដាំ​ឲ្យបាន​ធំ ១ ម៉ែត្រ​បួន​ជ្រុង​

-ដាក់​ជីធម្មជាតិ​ឲ្យបាន​ច្រើន ហើយ​រៀប​ជា​ស្រទាប់​

-ដាក់​ផេះ​លាយ​ជាមួយ​ជី​ធម្មជាតិ៕

ប្រភព៖ IT CAMBO