វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ នំបុ័ង បន្ទះ, សាច់ត្រីធូណា (កំប៉ុង) ៦០ក្រាម, ប័រ ឬទឹកសាលាដគ្រីម ១ស្លាបព្រាបាយ (អាចរកទិញបាន), អំបិល បន្តិច, ការ៉ុត ហាន់ល្អិតៗ ឬចិញ្រ្ចាំ ១ស្លាបព្រាបាយ, សាលាដ ហាន់ល្អិតៗ ឬចិញ្រ្ចាំ ១-២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកចានដាក់សាច់ត្រីធូណាចូល រួចដាក់ប័រ ឬទឹកសាលាដគ្រីម អំបិល ការ៉ុត និងសាលាដ ច្របល់ចូលគ្នាឲ្យសព្វ
២.បន្ទាប់មករៀបចំនំបុ័ង រួចដាក់សាច់ត្រីធូណាដែលលាយគ្រឿងហើយដាក់ចូល ជាការស្រេច។ *អាចដាក់បន្លែបន្ថែមដូចជាសាលាដ ប៉េងប៉ោះទៀតក៏បាន តាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ