ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើបង្អែមបបរត្នោត ឆ្ងាញ់ណាស់!

28-Mar-2019 10:08 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ គ្រាប់ត្នោតខ្ចី ៦-៨គ្រាប់, អង្ករដំណើប ១កំប៉ុង, ខ្ទិះដូង កន្លះកូនចាន, ទឺក ៥កូនចាន, ស្ករស ១០ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណូលចិត្ត ២.ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់

៣.បន្ទាប់មកដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចាន ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ