ឱសថបុរាណធម្មជាតិ
រូបភាព
ជួយស៊ែរ ដល់អ្នកកើតជំងឺខ្លាញ់រុំបេះដូងឲ្យបានដឹងផង! ឱសថព្យាបាលសក្ត័សិទ្ធ ដោយមិនចំណាយប្រាក់! អ្នកជំងឺលើស ជាតិខ្លាញ់រហូតដល់ ៣០០ឯណោះ ឥឡូវចុះមកធម្មតាវិញហើយអ្នកជំងឺប្រឈមនឹងការស្លាប់ពេលត្រជាក់ខ្លាំង!
ឱសថស័ក្តិសិទ្ធ ព្យាបាលជំងឺខ្លាញ់រុំបេះដូងយ៉ាងមានប្រសិទ្ធភាព អាការៈជំងឺឆាប់ខ្សោយ អស់កម្លាំង ឧស្សាហ៍កើតខ្យល់ ពេលហត់ខ្លាំងងងឹតមុខស្លើ ឧស្សាហ៍ណែនដើមទ្រូង អាចប្រឈមនឹងការស្លាប់ពេលត្រជាក់ខ្លាំង ។ល។
+ធាតុផ្សំ៖
១.មើមស្មៅក្រវាញជ្រូកស្រស់ ឬគេហៅស្មៅសេះ ១ក្តាប់
២.សំបកក្រូចពោធិ៍សាត់ស្រស់ ១ផ្លែ
៣.ខ្ញី ១ដុំ ប៉ុនមេដៃ ដំឲ្យទក់។
+ វិធីប្រើ៖
-យកឱសថទាំងបីមុខស្ងោរទឹក៤លីត្រចូលគ្នា ប្រមាណ១៥នាទី ពិសាជាប្រចាំជំនួសទឹក
-ទទួលទានចំនួនពីរឆ្នាំងសិនរួចហើយទៅពិនិត្យមើលជាតិខ្លាញ់ថយអស់ប៉ុន្មាន កុំពិសាយូរច្រើនពេកអាចប្រឈមនឹងការអស់ចំណុះខ្លាញ់។
-សាក្សីរូបថត២សន្លឹកដែលបានជាពីជំងឺនេះហើយដោយលើសជាតិខ្លាញ់រហូតដល់ ៣០០ឯណោះឥលូវចុះមកធម្មតាវិញហើយ។
សូមជួយចែករំលែកផងការមិនមានរោគជាលាភដ៏ឧត្តម។ ប្រភពដើមពីលោក មហា សំ ដែលគាត់ជួយព្យាបាលគេបានជារួចហើយ។
ប្រភព៖ មហា សំ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។