ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺខាន់លឿងជាការលេចចេញនូវពណ៌លឿងតាមស្បែកនិងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine)។
ក. មូលហេតុនៃការកើតជំងឺខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២ គឺ៖
– ទី១ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ
ការរលាកថ្លើម ឬក្រិនថ្លើម
ក្រួសក្នុងថង់ទឹកប្រមាត់
ការរលាកលំពែករ៉ាំរៃ
ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ
មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម)
– ទី២ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirunbine non Conjuguée ) ដោយសារ ការបែកគ្រាប់ឈាមក្រហម។
ខ. រោគសញ្ញារួមមាន៖
– ការឡើងលឿងតាមស្បែក និងភ្នែក
– រមាស់លើស្បែក
– លាមកពណ៌ស
– ទឹកនោមលឿងចាស់
– រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗ ដូចជា
ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនឺខាងស្តាំ
ស្ទាបប៉ះដុំពោះ
ថ្លើមរីក
ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។
រូបមន្តធម្មជាតិកែរោគខាន់លឿន៖
រុក្ខជាតិឱសថ៖
-គល់ស្លឹកគ្រៃ
វិធីធ្វើ៖
-យកគល់ស្លឹកគ្រៃ ល្មៀត ក្រូចសើច រំដេងមកហាន់ ហើយលាយគ្នា។
របៀបប្រើថ្នាំ
-យកថ្នាំគ្រប់មុខកោសលាយចូលគ្នា
-យកមកលីញអោយឆ្អិន
-បរិភោគរាល់ថ្ងៃរហូតបាត់លឿងភ្នែក និងលឿងសាច់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។