ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តចាស់បូរាណយើងពូកែណាស់ ! កម្ចាត់ព្រូនរយៈពេលត្រឹម ១ថ្ងៃ

28-Mar-2019 04:46 PM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់ពីរូបមន្តពិសេសកម្ចាត់ព្រូន តេនញ៉ា សូមមកសិក្សាពីវាសិន។ តើព្រូន ជាអ្វី? មានរោគសញ្ញាបែបណាទើបយើងដឹងថា យើងកំពុងមានព្រូនក្នុងខ្លួន?

ដង្កូវព្រូន គឺជាសត្វល្អិតតូចៗ ដែលរស់នៅបានដោយការស្រូបយកជីវជាតិពីមនុស្សសត្វជាអាហារ ហើយត្រូវបានគេ ហៅថាបរាសិត។ ដង្កូវព្រូន និងតេនញ៉ារស់នៅក្នុងខ្លួនមនុស្សសត្វ និងរស់នៅគ្រប់ទីកន្លែងដូចជាក្នុងទឹក ដីសើម ភក់ និងចំណីអាហារដែលមិនមានអនាម័យ។ ព្រូមានច្រើនប្រភេទដូចជា៖
-ព្រូនតម្ពក់ និងព្រូនអង្គីលីល ៖ ជាប្រភេទព្រូនម្យ៉ាងមានទំហំតូច ដែលមិនអាចមើលឃើញនិងភ្នែកទទេបាន ។ វារស់នៅនិងលូតលាស់ក្នុងដីសើម និងដីភក់ដែលមិនស្អាត។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមការជៀតចូលតាមស្បែក ។ នៅក្នុងខ្លួនមនុស្ស វាស្រូបយកជីវជាតិ និងជញ្ជក់ឈាមមនុស្សជាចំណីអាហារ ។

-ព្រូនចង្កឹះ ៖ ជាប្រភេទព្រូនមូលដែលមានទំហំធំជាងគេក្នុងចំណោមព្រូនមូលទាំងអស់ ។ វាមានប្រវែងពី២០ទៅ៣០សង់ទីម៉ែត្រ ស្តួចចុងដើមមានពណ៌ផ្កាឈូក ឬពណ៌ស។ វាឆ្លងចូលទៅក្នុងខ្លួនមនុស្សតាមការបរិភោគអាហារ ឬទឹកដែលគ្មានអនាម័យ (ដែលមានពងព្រូន) ។ នៅក្នុងខ្លួនមនុស្សវាស្រូបយកជីវជាតិដែលមនុស្សបានបរិភោគជាចំណីអាហារ ។

-អៀន ៖ អៀនមានប្រវែង១សង់ទីម៉ែត្រ ពណ៌ស មានរាងដូចសរសៃអំបោះ ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារ ឬទឹកដែលគ្មានអនាម័យ (ដែលមានពងព្រូន) ។ ភាគច្រើនអៀនចេញពងនៅខាងក្រៅរន្ធគូទនៅពេលយប់ (ធ្វើឲ្យរន្ធគូទរមាស់) ។

-ព្រូនរំពាត់សេះ ៖ ជាប្រភេទព្រូនដែលមានប្រវែងពី ៣៥ ទៅ ៥០មីលី្លម៉ែត្រ មានពណ៌ផ្កាឈូករាងស៊ីជម្ពូ ខាងមុខតូចវែង (ខាងក្បាល) ហើយខាងក្រោយ(កន្ទុយ)ធំខ្លី វារស់នៅក្នុងពោះវៀនធំ ។ ព្រូនញី អាចពងពី៣០០០ទៅ២០០០០ពងក្នុងមួយថ្ងៃ បើវាមានចំនួនតិចវាមិនអាចមានផ្តល់អាការៈរោគអី្វទេ តែបើព្រូនេះមានចំនួនច្រើន វានឹងធ្វើឲ្យរាកមានឈាម ស្លេកស្លាំងនិងលៀនក្រសាល់គូទ ហើយវាអាចធ្វើឱ្យកើតមានជំងឺក្រិនទៀតផង ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារឬទឹកដែលគ្មានអនាម័យ ។

-តេនញ៉ាគោ(តេនញ៉ា សាស៊ីណាតា) ៖ តេនញ៉ាគោមានប្រវែងពី៤ទៅ៦ម៉ែត្រ ក្នុងស្ថានភាពខ្លះវាអាចមានប្រវែងរហូតដល់ទៅ២០ម៉ែត្រ ។ វាមានចុងម្ខាងរៀវឆ្មារ និងក្បាលកំប៉ោងដែលមានតម្ពក់៤សម្រាប់ភ្ជាប់ទៅនឹងផ្ទៃពោះវៀនមនុស្សឬសត្វ ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈ ការបរិភោគអាហារឬទឹកដែលគ្មានអនាម័យ (ដែលមានពងតេនញ៉ា) និងសាច់ចម្អិនមិនបានឆ្អិនល្អ ។

-តេនញ៉ាជ្រូក(តេនញ៉ាសូល្យូម) ៖ វាមានប្រវែងពី ២ទៅ ៧ម៉ែត្រ ។ វាមានចុងម្ខាងរៀវឆ្មារ និងក្បាលកំប៉ោង មានតម្ពក់ព័ទ្ធជុំវិញសម្រាប់ភ្ជាប់ទៅនឹងផ្ទៃពោះវៀនមនុស្សឬសត្វ។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមរយៈការបរិភោគអាហារឬទឹកមិនស្អាត និងសាច់ចម្អិនមិនបានឆ្អិនល្អ ។ ពងតេនញ៉ាជ្រូកអាចធ្វើដំណើរចេញពីពោះវៀន ហើយបង្ករោគនៅកន្លែងដទៃទៀតនៃដងខ្លួនដូចជា ថ្លើម សួត និងខួរក្បាល។


រោគសញ្ញានៃការឆ្លងព្រូន តេនញ៉ាអាចសម្គាល់ដឹងដូចខាងក្រោម៖
– ហើមពោះ
– ឈឺក្រពះ
– ស្រកទម្ងន់ឥតមូលហេតុ


– អស់កម្លាំង
– ពិបាកដេកលក់ ឬ ដេកត្រមក់ជ្រុល
– ខាំធ្មេញពេលគេង
– នៅសុខៗស្រាប់តែចេញកន្ទួលលើស្បែក


– តប់ប្រមល់ និងបាក់ទឹកចិត្ត
– មើល និងស្តាប់ពុំសូវច្បាស់
– ឃើញព្រូនអៀនតេញ៉ាចេញតាមលាមកស្តែងៗ


រុក្ខជាតិ៖
-ផ្លែម៉ាក់ឃ្លឿ


-ខ្ទិះដូងទុំ


របៀបផ្សំ៖
-យកផ្លែម៉ាក់ឃ្លឿមកបុក ហើយលាយជាមួយខ្ទិះដូងចំនួនមួយកែវ។

របៀបប្រើប្រាស់៖
-បរិភោគតាមធម្មតា ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។