វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ម្សៅមី ៤០០ក្រាម, មេដំបែ (yeast) ១ស្លាបព្រា, ម្សៅហើម (baking soda) ១ស្លាបព្រា, ស្ករ ៤ស្លាបព្រា, អំបិល កន្លះស្លាបព្រាកាហ្វេ, ប្រេងសាលាដ បួនស្លាបព្រា, គ្រាប់ល្ង+របៀបធ្វើ៖- លាយម្សៅជាមួយគ្រឿងគ្រៅគ្រប់មុខទាំងអស់ និងជាមួយទឹកក្តៅ ដាក់ទឹកក្តៅម្តងបន្តិច នៅពេលឈ្លីម្សៅ បើនៅរឹង ច្រូចថែមទៀត ហើយច្របាច់លាយម្តងបន្តិច កុំបង្ខំ។ សូមអង្គុយច្របាច់ម្សៅ ទាល់តែសាច់ម្សៅ ម៉ដ្ឋចូលគ្នា ស្អិតល្មួត។ ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល ប្រហែលមួយម៉ោង។– បន្ទាប់មក យកម្សៅមកលុញ រួចសង្កត់នឹងដៃ អោយសំប៉ែត។- យកគ្រាប់ល្ងផ្តិតនឹងសាច់ម្សៅ ទាំងសងខាង ហើយលុញអោយគ្រាប់ល្ង ជាប់នឹងសាច់ម្សៅ។- ដាំខ្លាញ់អោយពុះក្តៅ ហើយចាប់ដុំម្សៅលុញ យកដាក់បំពង។
– នៅពេលនំឡើងប៉ោងក្រហមស្រួយ សូមស្រង់ចេញ ទុកអោយត្រជាក់។- អាចឆីជាមួយ ទឹកដោះគោផ្អែម ទឹកសណ្តែកផ្អែម តៅស៊ន បបរសាមចូក ឬ គុយទាវ ដូចចាខ្វៃបានដែរ។- បើចង់អោយផ្អែម អាចថែមស្ករបន្តិចទៀតបាន តែកុំអោយផ្អែមពេក ព្រោះពេលណាម្សៅដាក់ស្ករច្រើន ចៀនឆាប់ខ្លោច ហើយឆៅសាច់ម្សៅខាងក្នុង។- បើមិនចូលចិត្តល្អ សូមលុញម្សៅបង់ខ្លាញ់ ចៀនអោយឆ្អិន តាមធម្មតា។
សម្រួលអត្ថបទដោយ៖ខ្ទឹមស