ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំដូងដុត ឬនំបាក់បិន

29-Mar-2019 10:24 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ម្សៅដំណើប ៨០ក្រាម, ម្សៅមី ៤០ក្រាម, សាច់ដូងកោស ១៥០ក្រាម, ស្ករស ១០០ក្រាម, ស៊ុត ២គ្រាប់, ខ្ទិះដូង ១២០ក្រាម, ប្រេងឆា បន្តិច។

វិធីធ្វើ​៖

១.លាយម្សៅដំណើប ម្សៅមី សាច់ដូងកោស និងស្ករសចូលគ្នា រួចគោះស៊ុតដាក់ចូល ដាក់ខ្ទិះដូងចូល លាយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកយកប្រេងឆាលាបពុម្ពដែលលសម្រាប់ដុតនំ រួចដួសម្សៅដែលលាយហើយដាក់ចូល យកទៅដុតប្រើកំដៅ ២០០អង្សាសេ ដុតរយៈពេល ១០-២០នាទី ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ