ឱសថបុរាណធម្មជាតិ
រូបភាព
សរសៃប៉ោង គឺជាប្រភេទនៃការហើម និងប៉ោងក្នុងសរសៃឈាម ដែលជាធម្មតាកើតនៅលើជើង និងមុខ។ សុភាពនារីគ្រប់រូបស្អប់ជាងគេនៅពេលកើតសរសៃប៉ោងនេះ ព្រោះវាមិនត្រឹមតែធ្វើឱ្យបាត់បង់សម្រស់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តថែមទៀតផង។
សរសៃឈាមជើងរីកធំនាំអោយមានបញ្ហាអ្វីខ្លះ?
ការរីកធំរបស់សរសៃវ៉ែន ភាគច្រើនកើតឡើងនៅលើតំបន់ជើងផ្នែកខាងក្រោម ដោយសារតែ ប្រើស របស់សរសៃឈាមវ៉ែនធ្វើការមិនបានល្អក្នុងការជំរុញដល់លំហូរឈាមត្រឡប់ទៅបេះដូងវិញ។
ជំងឺរីកប៉ោងរបស់សរសៃវ៉ែននេះមានលក្ខណៈដូចជា៖
-អាចឃើញការរីកប៉ោងនៅជើងផ្ទាល់
-អាចជាការឈឺចាប់ ឬធ្វើឲ្យមានអារម្មណ៍ក្រហាយៗ ឬអារម្មណ៍ធ្ងន់ធ្ងរ ឬអស់កម្លាំង លើជើងដែលមានបញ្ហា
-អាចរមាស់
-អាចផ្លាស់ប្តូរពណ៌ និងមានអារម្មណ៍ថារឹង ឬក្តៅ
-វាក៏ប្រហែលជាមិនបង្កជារោគសញ្ញាអ្វីផងក៏មានដែរ។
ទោះយ៉ាងណា លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះវិធីព្យាបាលដ៏មានប្រសិទ្ធភាពមិនគួរឱ្យជឿដូចខាងក្រោមនេះ។
រុក្ខជាតិ៖ ខ្ទឹមស
វិធីធ្វើនិងប្រើប្រាស់ ៖
-យកខ្ទឹមស ៦កំពិសចិញ្ច្រាំឲ្យម៉ដ្ឋ បន្ថែមទឹកអាកុល (អាកុលសម្រាប់លាងឬជូតស្បែក) ២ទៅ៣ដំណក់ ច្របល់ចូលគ្នាឲ្យសព្វ យកមកម៉ាស្សាលើបរិវេណស្បែក ដែលមានសរសៃពីងពាង ពី១៥ទៅ២០នាទី
-គួរធ្វើបែបនេះ រៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានលទ្ធផល។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។