វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សុំ
-នំបញ្ចុក
-ត្រីឆ្តោ ត្រីរស់ តាមចំណូលចិត្ត
-ខ្ទិះដូង ខ្ទិះដើមនិងខ្ទិះចុង
-គ្រឿង គល់ស្លឹកគ្រៃ-រមៀត-ខ្ទឹមស-ខ្ទឹមក្រហម-ស្លឹកក្រូចសើច-ខ្ជាយ( បុកឬកិនអោយម៉ដ)
– ប្រហុក-ទឹកត្រី-ស្ករ- អំបិល-ម្សៅស៊ុប-សណ្តែកដីបុក
-បន្លែតាមចំណូលចិត្ត
++វិធីធ្វើ
យកត្រីបងធ្វើកោសស្រកាលាងទឹកអោយស្អាតប្រើក្រដាសជូតឬទុកអោយសោះទឹកបន្តិច យកឆ្នាំដាក់ខ្ទិះចុង
ចូលដាំអោយពុះដាក់ត្រីចូលបង់អំបិលបន្តិចស្ងោរត្រីអោយឆ្អិនល្អរួចស្រង់ត្រីមកដាក់ចានទុកត្រជាក់បន្តិចបេះយកតែសាច់ហើយបុកអោយបែកសាច់វាបុកលាយជាមួយគ្រឿងខ្លះ
បន្ទាប់មកបន្ថែមទឹកទៅឆ្នាំងស្ងោរត្រីអោយសមល្មមនិងសាច់ត្រីកុំអោយរាវពេក ពេលដែលទឹកពុះហើយត្រូវជ្រុំប្រហុករួចចាក់សាច់ត្រីចូល ចាក់ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ពេលដែលពុះហើយភ្លក្សមើលតាមការចូលចិត្តរួចបង់គ្រឿងបង្ហើយ
បង់សណ្តែកដី ចាក់ខ្ទិះដើមចូលពេលពុះហើយបិតភ្លើងជាកាស្រេច។ នាងខ្ញុំរីករាយនិងចែករំលែកនូវអ្វីដែលនាងខ្ញុំចេះទៅដល់បងប្អូនដែលមិនទាន់ចេះហើយចង់ចេះ បើមានចំនុចលើសលួសខ្វះខាតសូមបងប្អូនអធ្យាស្រ័យនិងកែតម្រូវផង អរគុណសំរាប់ការអាននិងចង់រៀនធ្វើ៕