វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖-សាច់ជ្រូកបីជាន់ 3 ខាំ ក្រូចថ្លុងធំ 1 ផ្លែ ហៃប៊ី កន្លះចានចង្កឹះ ដូងកោស 1 ផ្លែ ខ្ទឹមស 10 គ្រាប់ខ្ទឹមក្រហម 10 គ្រាប់ ទឹកត្រី 2 ស្លាបព្រាបាយ ទឹកក្រូចឆ្មារ 2 ស្លាបព្រាបាយ ស្ករស2 ស្លាបព្រាបាយ ម្សៅស៊ុប 1 ស្លាបព្រាបាយ អំបិល 1 ស្លាបព្រាបាយ ខ្លាញ់3ស្លាបព្រាបាយ
+វិធីធ្វើ៖-សាច់ជ្រូកសោរ ហាន់ជាសរសៃ ក្រូចថ្លុងប្រលេះកំពិសឲ្យបែកជារាយ ខ្ទឹមស ខ្ទឹមក្រហមហាន់ជាបន្ទះស្តើង បំពងឲ្យស្រួយ ដូងកោសលីងឲ្យឈ្ងុយ។-យកសាច់ជ្រូក ហៃប៊ី ក្រូចថ្លុង ដូងលីង ខ្ទឹមបំពង ទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្សៅស៊ុប អំបិលច្របល់ចូលគ្នាឲ្យសព្វទើបអាចទទួលទានបាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស