វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ បង្កង ១០-១២ក្បាល (ធ្វើស្អាត), ខ្ទឹមសចិញ្ច្រាំ ៥០ក្រាម, ម្ទេសចិញ្ច្រាំ ៣០ក្រាម, ស្លឹកខ្ទឹមហាន់ល្អិតៗ ២០ក្រាម, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេងឆា ៣ស្លាបព្រាបាយ, ម្សៅ និងប្រេង សម្រាប់បំពងបង្កង។
វិធីធ្វើ៖
១.យកបង្កងប្រឡាក់ជាមួយម្សៅ រួចយកទៅដាក់បំពងអោយឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក
២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមសចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់ម្ទេសចិញ្ច្រាំចូល រំលីងចូលគ្នាអោយក្រៀមបន្តិច ហើយដាក់ស្ករស អំបិល និងទឹកស៊ីអ៊ីវចូល ឆាច្របល់ចូលគ្នាអោយសព្វ
៣.បន្ទាប់មកដាក់បង្កងបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមហាន់ចូល ឆាច្របល់ចូលគ្នាទៀត ហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ