ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ឆាឆ្អឹងជំនីជ្រូកជូរអែម!

01-Apr-2019 02:23 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- ឆ្អឹងជំនីជ្រូក – ទឹកត្រី – ទឹកស៊ីអ៊ីវ – ម្សៅឆា – ម្សៅបំពង – ទឹកប៉េងប៉ោះ
– ស្ករ – ប្រេងឆា – ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់+របៀបធ្វើ៖- យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំង ហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។– យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹង ជូរផ្អែមប្រៃល្មមស្មើគ្នា ។- លាងខ្ទះចាក់ប្រេងឆាឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយ ទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូល ជា ក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។សម្រួលអត្ថបទដោយ៖ខ្ទឹមស