ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល៖ កាត់ស្លេស្ម៍ ព្យាបាលឈាមចេញតាមជើងធ្មេញ ហើម កើតបូស កន្ទាលត្រអាក ព្យាបាលពិស បូស លាងខ្ទុះ និងរើម។
ប្រភេទរុក្ខជាតិ ៖ ផ្ញៀវ
វិធីធ្វើ និងវិធីប្រើប្រាស់៖
– ផ្លែៈ គេហូបកាត់ស្លេស្ម៍ ព្យាបាលឈាមចេញតាមជើងធ្មេញ
– ស្លឹកៈ ព្យាបាលកន្លែងហើម កើតបូស កន្ទាលត្រអាក ដោយបុកឲ្យម៉ត់លាយនឹងទឹកខ្មេះលាប
– ឫសៈ ដុសលាបពិស បូស លាងខ្ទុះ រើម
– កម្រិតប្រើពី ១៥-៣០ ក្រាម ក្នុង ១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។