ឱសថបុរាណធម្មជាតិ
ស្មៅម្រុម ឈ្មោះជាស្មៅមែន តែអនុភាពខាងកែរោគមិនតិចមុខទេ! ចែកគ្នាស្គាល់ផងក្រែងច្រលំដើរជាន់ ឬដកចោល!
រូបភាព
ព្យាបាលជំងឺ៖ រាក មួល ទម្លាក់ព្រូន របួស ឈឺក្បាល គ្រុនក្តៅ ក្អក ផ្តាសាយ ឈឺបំពង់ក រលាកក្រអូបមាត់ ឈឺធ្មេញ ស្ពឹកហើម រលាកតម្រងនោមរ៉ាំរ៉ៃ សម្ពាធឈាមឡើង បូស រលួយស្បែកមានខ្ទុះ។
ប្រភេទរុក្ខជាតិ៖ ស្មៅម្រុម។
លក្ខណៈរុក្ខជាតិ៖ តិណជាតិដើមត្រង់រឹង មានកំពស់ដល់២ម។ បែកមែកច្រើនមានរោមច្រើន ឬតិច។
ស្លឹក ៖ ទោលឆ្លាស់ទងរាងទ្រវែង ស្រួចចុង ស្ទើរគ្មានទង ប្រវែង៣-៧សម ទំហំ០.៨-២សម។ លើផ្ទៃស្លឹកមានរោមទន់ខ្លី។
ផ្កា ៖ ផ្កាធំពណ៌លឿង ជាផ្កាទោលមាន៤-៦ត្របក។
ផ្លែ ៖ ផ្លែវែងមានចង្អូរ មានជ្រុង ប្រវែង២.៥-៥សម ខាងចុងផ្លែមានស្លាប៤ មានគ្រាប់តូចៗច្រើន
កន្លែងដាំដុះ ៖ ដុះនៅតាមមាត់ទឹក មាត់បឹង វាលស្រែ។ល។
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
សមាសធាតុគីមី៖ មានសារជាតិ Linolenic acid និងអាស៊ីតខ្លាញ់ ដែលមាននៅក្នុងគ្រាប់។
វិធីធ្វើ និងវិធីប្រើប្រាស់៖ ស្ងួត ១៥-៣០ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។