ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្ដដូនតាបុរាណព្យាបាលប្រមេះទឹកបាយ

03-Apr-2019 12:24 PM

រូបភាព


ដោយ: Uddam

ព្យាបាល៖ ប្រមេះទឹកបាយ


រុក្ខឱសថ៖ ស្លឹកឈូក

Image may contain: plant, flower, nature and outdoorImage may contain: flower, plant, nature and outdoorImage may contain: plant and nature

វិធីធ្វើ និងប្រើប្រាស់៖ ពេលដាំបាយពុះជាត់ទឹកបាយទុក១កែវៗ ហើយបេះស្លឹកឈូកក្រពុំទើបផុតពីទឹក៣សន្លឹកម្តងបុកហើយច្របាច់ទឹកបាយច្រោះឲ្យស្អាត ទទួលទសាន ១ថ្ងៃ ៣ដង រយៈពេល១សប្តាហ៍ជាហើយ!

No photo description available.Image may contain: plant, flower, nature and outdoorImage may contain: drink
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Image may contain: plant, flower, nature and outdoor*សារប្រយោជន៍នៃដំណាំឈូក*
ឈូក គឺជាវារីជាតិដុះនៅក្នុងភក់នៃស្រះ ត្រពាំង បឹងបួរ វាលភក់ និងស្រែពន្លិចទឹកដែលមានជម្រៅរាក់។ ឈូកមានដើមកំណើតនៅមជ្ឈឹមបូព៌ា អាស៊ី អូស្ត្រាលី និងញូគីនៀ។ ឈូកអាចមានកំពស់រហូតដល់ ៦ម អាស្រ័យទៅតាមជម្រៅទឹក។ ឈូកមានដុះនៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា។

Image may contain: flower, plant, nature and outdoor

មើមឈូក គឺជាពករឹងនៅក្នុងភក់ក្រោមទឹក។ ឈូកមានដើមមូលវែង និងមានបន្លាតូចៗព័ទ្ធជុំវិញ ហើយវាមានតួនាទីតភ្ជាប់មើម ទៅស្លឹក និងផ្កា។ ភាគច្រើនគេយកមើមឈូកទៅស្ងោជាមួយជើងជ្រូក ឬឆ្អឹងជ្រូក ហើយគេក៏យកមើមឈូកទៅហាលឲ្យស្ងួត រួចកិនកម្ទេចធ្វើម្សៅផងដែរ។ ក្រអៅឈូក គឺជាខ្នែងខ្ចីដែលបែកចេញពីមើមឈូក។ គេយកក្រអៅឈូកទៅធ្វើជាអាហារបរិភោគបានច្រើនយ៉ាង ដូចជា អន្លក់ ញ៉ាំ ឆា និងស្លរម្ជូរ។

Image may contain: 1 person, smiling, outdoor

Image may contain: plant, food and outdoor

ស្លឹកឈូក មានរាងមូលដូចថាសអាចមានទំហំដល់ ៩តឹក (៩០សម)។ ស្លឹកឈូកអាចអណ្ដែត ឬផុសចេញផុតពីផ្ទៃទឹក និងមានស្នាមឆូតៗ។ ក្នុងកំឡុងពេលដែលថង់ផ្លាស្ទិចមិនបានគេនាំចូលមកប្រើប្រាស់ ស្លឹកឈូកត្រូវបានគេប្រើប្រាស់យ៉ាងទូលាយសម្រាប់វេចខ្ចប់របស់របរ និងចំណីអាហារ។ បើគិតពីតម្លៃខាងបរិស្ថាន ស្លឹកឈូកល្អជាងថង់ផ្លាស្ទិច ពីព្រោះស្លឹកឈូកឆាប់រលួយ និងផ្ដល់ជាជីកុំប៉ុស្តិ៍មានប្រយោជន៍ដល់កសិកម្ម។ រីឯថង់ផ្លាស្ទិចចំណាយពេលយូរឆ្នាំទំរាំតែរលាយ។
ផ្កាឈូក មានច្រើនត្របក និងមានច្រើនពណ៌ ដូចជា ស ក្រហម និងច្រាល។ ឈូក គឺជាផ្កាសក្ការៈនៅក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ផ្កាឈូកមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងពុទ្ធប្រវត្តិ។ គេចាត់ទុកផ្កាឈូកថាជាផ្កាបរិសុទ្ធទោះជាដុះចេញពីក្នុងភក់ និងជាផ្កាសម្រាប់ថ្វាយព្រះ។

Image may contain: plant, flower, sky, tree, outdoor, nature and waterImage may contain: flower, plant, nature and outdoor

ផ្លែឈូក មានរាងកោនដែលអាចមើលឃើញនៅពេលដែលស្រទាប់ត្របកផ្ការុះ ធ្លាក់។ ផ្លែឈូកប្រើជាអាហារតាមខ្ចីតាមចាស់។ ចំណែកឯផ្លែគ្រាប់ខ្ចីដែលគ្មានសាច់ក៏ជាល្បែងលែងរបស់ក្មេងៗដែរ គឺយកវាទៅជល់នឹងអ្វីមួយដើម្បីឮសូរ ជាពិសេស ជល់នឹងថ្ងាស។ អ្នកខ្លះមានជំនឿថាការខាំទំពារគ្រាប់ឈូកលីងឲ្យបានញឹកញាប់ គឺជាការសមធ្មេញឲ្យមានភាពរឹងមាំ។ គ្រាប់ឈូកមានរាងមូល ឬអូវ៉ុល មានពណ៌បៃតងពេលខ្ចី និងពណ៌ត្នោតចាស់។ គ្រាប់ឈូកស្ថិតក្នុងប្រភេទគ្រាប់រុក្ខជាតិមានវត្តមានយូរអង្វែង តាមការកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

Image may contain: 1 person, plant, outdoor and foodImage may contain: 2 people, people smiling, outdoor

ប្រភពពីឈូកខ្មែរ