ឱសថបុរាណធម្មជាតិ
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា! ព្រលិតជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបានយ៉ាងពូកែ ទាំងស្លឹក ផ្កា និងមើមរបស់វា
រូបភាព
រុក្ខជាតិ: ព្រលិត។
ផ្នែកប្រើប្រាស់: ស្លឹក ផ្កា និងមើម។
កន្លែងដាំដុះ: ព្រលិតដុះនៅក្នុងទឺកស្រះ បឹង ត្រពាំង។
លក្ខណៈរុកុ្ខជាតិ: ជាវារីជាតិ មានមើមនៅក្នុងភក់ ទងស្លឹក និងទងផ្កាវារលូតតាមកំពស់ទឹក។ ទងស្លឹក និងទងផ្កា មានសំបកភ្លឺថ្លា រួមមានបំពង់ បណ្តោយដើម ជាច្រើន។ ស្លឹក មានស្លឹកតែទោលធំ មូលរាងបេះដូងឆែកខាងទង មានទងស្លឹក ចំកណ្តាល ផ្ទៃស្លឹកខាងលើពណ៌បៃតង ផ្លែស្លឹកខាងក្រោមស្លេកជាង។ វិជ្ឈមាត្រស្លឹកពី ៨-១៥ស.ម គែម ស្លឹកមានធ្មេញរណារធំៗ។ ផ្កា មានទងវែង នៅខាងចុងមានផ្កាតែមួយ។ ពេលរីកមានត្របកផ្កាជាច្រើន ពណ៌ស លឿង ឬស្វាយ ដូចជា រង្វង់គូថខ្យង។ ខាងក្នុងផ្កាមានកេសរញីនៅកណ្តាល និងកេសរឈ្មោលរាយជុំវិញជាសរសៃឆ្មារៗ។
ការព្យាបាល៖
-ស្លឹក ជាថ្នាំបញ្ចុះកម្តៅ។
-មើម ប្រើជាថ្នាំបញ្ចុះទឹកនោម និងជាអាហារ។
-ផ្កា ដាំផឹកប្រើជាថ្នាំជំនួយបេះដូង ជាថ្នាំបំបាត់ស្រេកទឹក ខ្យល់គ ក្អួត ឃាត់ឈាមខាងក្នុង។
កំរិតប្រើ៖ ប្រើពី ១០-២០ក្រាម ក្នុងមួយថ្ងៃ។
ចំណាំ៖ តាមការស្រាវជ្រាវបានឲ្យដឹងថាសារធាតុ Nympheine អាចប្រឆាំងនឹងដុំពក៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ