ឱសថបុរាណធម្មជាតិ
រូបភាព
មនុស្សភាគច្រើនពុំដែលស្រឹតយកទឹកបានយកមកផឹកនោះទេ នេះប្រហែលមកពីពួកគេមិនដឹងពីអត្ថប្រយោជន៍របស់ទឹកបាយ។ ទឹកបាយផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អដល់សុខភាពច្រើនរាប់មិនអស់ ហើយវាអាចជួយដល់សុខភាពជារួមរបស់យើងឱ្យល្អទៀតផង។ គ្រាន់តែផឹកទឹកបាយ ១ សប្តាហ៍ឱ្យបានមួយកែវពេញ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោម៖
១. ទឹកបាយជាប្រភពថាមពលដ៏ល្អបំផុត
ទឹកបាយផ្ទុកទៅដោយជាតិកាបូនអ៊ីត្រាត ដែលមានន័យថា វានឹងជំរុញថាមពលលោកអ្នកពេញមួយថ្ងៃ។ រាងកាយមនុស្សត្រូវការកាបូនអ៊ីត្រាតដើម្បីជំរុញថាមពល ដូច្នេះសូមផឹកទឹកបាយមួយកែវនៅពេលព្រឹកមុនអាហារពេលព្រឹក។ ហើយប្រសិនបើលោកអ្នកមានអារម្មណ៍អស់កម្លាំង និងនឿយហត់ខ្លាំង សូមងាកមកផឹកទឹកបាយ។
២. ទឹកបាយជួយកុំឱ្យទល់លាមក
លោកអ្នកត្រូវដឹងថាទឹកបាយផ្ទុកទៅដោយកាកសរសៃហ្វាយបឺ ដែលមានប្រយោជន៍បំផុតសម្រាប់ចលនារបស់ពោះវៀន។
៣. ទប់ស្កាត់ការខ្សោះជាតិទឹកក្នុងខ្លួន
អំឡុងរដូវក្តៅ យើងបានបាត់បង់ជាតិទឹកយ៉ាងច្រើនដោយសារបែកញើស ហើយទឹកបាយគឺជាដំណោះស្រាយល្អបំផុតដើម្បីទប់ស្កាត់ការខ្វះជាតិទឹក និងការបាត់បង់សារធាតុចិញ្ចឹម។
៤. ព្យាបាលជំងឺដែលឆ្លងតាមវីរុស
លោកអ្នកគួរដឹងថា ទឹកបាយត្រូវបានគេប្រើដើម្បីព្យាបាលគ្រុនក្តៅ ព្រោះវាបានស្តារនូវការបាត់បង់សារជាតិចិញ្ចឹម និង ការបាត់បង់អង្គធាតុរាវពីរាងកាយ។ ទឹកបាយនឹងជួយពន្លឿនដល់ដំណើរការព្យាបាលជំងឺ ហើយអ្នកជំងឺក៏នឹងឆាប់ជាសះស្បើយពីជំងឺដែលឆ្លងតាមវីរុសដែរ។
៥. ទឹកបាយជួយបំបាត់អាការៈរាគរូស
ទឹកបាយជាឱសថស័ក្តិសិទ្ធសម្រាប់ព្យាបាលការរាគរូស។ លោកអ្នកគួរដឹងថា ទឹកបាយមានសុវត្ថិភាព ១០០ ភាគរយ សម្រាប់ក្មេងតូចៗ និងសូម្បីទារក ដែលងាយនឹងកើតរាគរូស។ តាមការសិក្សាថ្មីៗនេះ ទឹកបាយអាចបំបាត់ការរាគរូសចំពោះទារកយ៉ាងមានប្រសិទ្ធភាព។
៦. ទប់ស្កាត់ការកើតជំងឺមហារីក
ផឹកទឹកបាយញឹកញាប់នឹងជួយឱ្យសរីរាង្គរបស់លោកអ្នកមានថាមពលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចៗ ដូចជា មហារីកជាដើម។
៧. ទប់ស្កាត់ជំងឺបាត់ការចងចាំ
ការសិក្សាថ្មីៗនេះបានបង្ហាញថា ផឹកទឹកបាយអាចទប់ស្កាត់ការកើតជំងឺបាត់បង់ការចងចាំ។
៨. ការពារស្បែកពីពន្លឺព្រះអាទិត្យ
ទឹកបាយផ្ទុកទៅដោយសារធាតុ Oryzanol ដូច្នេះវាមានន័យថា សារធាតុដ៏មានប្រសិទ្ធភាពនេះអាចទប់ស្កាត់ស្បែកពីការរងគ្រោះពីពន្លឺកាំរស្មីយូវីរបស់ព្រះអាទិត្យ។
អត្ថប្រយោជន៍ចំពោះសម្រស់
– លុបមុខជាមួយទឹកបាយ ធ្វើអោយស្បែកស្អាត
– ជំនួយដ៏ល្អសំរាប់ប៉ូវកំលាំង
– ជួយប្រឆាំងនឹងបង្កើតរន្ធញើសធំលើមុខ
– កកសក់ជាមួយទឹកបាយនឹងផ្តល់អោយសក់របស់អ្នកភ្លឺរលោង និងមានសុខភាពល្អ។
អ្នកប្រហែលជាធ្លាប់បានអានហើយថាទឹកអង្ករ (ទឹកលាងអង្ករ រឺទឹកដែលបានមកពីការត្រាំអង្ករ) ក៏អាចជួយបាន ប៉ុន្តែទឹកបាយមានគុណប្រយោជន៍ច្រើនជាង ហើយវិធីធ្វើវាមិនពិបាកទេ ព្រោះម្នាក់ៗសុទ្ធតែចេះដាំបាយ អ្នកគ្រាន់តែបន្ថែមទឹកអោយច្រើនជាងធម្មតា ហើយជំរិតវាយកទឹកទុកប្រើ។ អ្នកអាចញ៉ាំទឹកបាយក្ដៅឧណ្ហៗ រឺទុកអោយត្រជាក់ក៏បាន។ ប្រជាជនចិនអះអាងថាពិតជាអាចជួយបាន អ្នកគួរតែសាកល្បងជាមួយទឹកបាយ៕
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ