ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជាហើយ! ឱសថធម្មជាតិជួយសះដំបៅទឹកនោមផ្អែមរ៉ាំរ៉ៃ!

03-Apr-2019 05:59 PM

រូបភាព


ដោយ: Uddam

បើមានបងប្អូន ពូមីងណាមានដំបៅមិនជា ដោយសារជំងឺជាតិស្ករខ្ពស់ រឺទឹកនោមផ្អែម ដែលព្យាបាលមិនជា និងអស់សង្ឃឹម! វិធីខាងក្រោមនេះអាចជួយមនុស្សអោយមានសង្ឃឹមនឹងបន្តរការរស់បាន អោយតែបានជា និងជូនបុណ្យដល់អ្នកដែលបានបង្រៀនវិធីសាស្ត្រនេះផង។
រុក្ខជាតិ៖ ល្ហុងខ្ចី


ព្យាបាល៖ ដំបៅទឹកនោមផ្អែម


វិធីធ្វើ និងប្រើប្រាស់៖
– លាងដំបៅដោយសារ៉ូមប្រៃ រួចលាងដោយប៉េតាឌីនម្តងទៀត
– ចិតសំបកល្ហុងខ្ចីចេញ
– លាងអោយអស់ជ័រ


– កោសសាចល្ហុងអោយបានច្រើនល្មមបិតដំបៅ
– យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា
– យកវាមកបិតលើដំបៅ


– រុំក្រណាត់សរស្អាត
– បិតព្រឹកដូរល្ងាចចេញ បិត១ថ្ងៃ១ដងរហូតបានធូរស្បើយ។


នេះជាវិធីដែលលោក ព្រហ្ម មុន្នី សិទ្ធី អនុវត្តបានផលល្អហើយគាត់ចែករំលែក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។