កសិកម្ម
រូបភាព
ដំណាំប្រភេទនេះត្រូវបានគេដាំដុះជាយូរយាណាស់មកហើយនិងត្រូវបានអ្នកប្រើប្រាស់សម្រាប់បរិភោគជាដើមស្រស់ និងបរិភោគមើមទុំ ជាគ្រឿងទេស។វាមានដើមរលោងជាស្រទាប់ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៍ប៉សតងចាស់ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀតស្លឹកសំប៉ែតធំហើយវែង គេចូលចិត្តបរិភោគ ដើមស្រស់ដែលហៅថា ខ្ទឹមស្រឹង ឬ គល់ខ្ទឹម។
សារធាតុសំខាន់ក្នុងទំងន់ ១០០ ក្រាម
-សំណើម,ប្រូតេអ៊ីន,ជាតិផេះ,សារធាតុរ៉ែ,ជាតិសរសៃ,ការបូអ៊ីដ្រាត,កាល់ស្យូម,ផូស្វ័រ,ប៉ូតាស្យ៉ូមដែក,niacin,sodium,vitamin A,nicolinic acid,vitamin C,vitamin B,vitamin B2។
កត្តាដី៖ដំណាំខ្ទឹមសអាចដុះលូតលាស់បាននៅលើដីច្រើនប្រភេទប៉ុន្តែអាចមានបញ្ហាខ្លេះៗលើដីដែលមានភាគរយឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីជាតិ។ដំណាំខ្ទឺមសត្រូវការប្រភេទដីល្បាយខ្សាច់ដីល្បាប់តាមមាត់ទន្លេ។ចំពោះដីដែលមានPHពី៥ទៅ៧ បានជះឥទ្ធិពលបន្ទិចបន្ទួច ទៅលើការលូតលាស់ និងទិន្នផលខ្ទឹមស។
+អាកាសធាតុ៖
-ខ្ទឹមសត្រូការអាកាសធាតុជាក់លាក់និងសំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម។ក្រោយពីមើមពេញលក្ខណៈហើយ សំណើមបរិយាកាសស្ងួត។
+ការដាំដុះ៖
-ការជ្រើសរើសពូជ ៖គឺពូជដែលលូតលាស់ឆាប់ អាយុការលូតលាស់ខ្លី មើមទុំល្អ គេមិនដាំដោយគ្រាប់ឡើយ ។ មើមដែលត្រូយកមកដាំ រយៈពេល ៤ ទៅ ៦ខែ ក្នុងលក្ខខណ្ឌធម្មតា ។
-ពូជស្រាល៖មើមវាមានក្លែប ឬ កំពឹសធំ ផ្នែកក្នុងតូចល្អិតគ្មានជួរទេមានអាយុ ៩០ថ្ងៃ
-ពូជមធ្យម៖ក្លែបក្នុង ក្រៅប្រហែលគ្នា មានអាយុ ១១០ ថ្ងៃ
-ពូជធ្ងន់៖មើមធំវែងកែបនៃមើមវាធំស្មើគ្នាជាពូជមិនអាចដាំនៅប្រទេសយើងបានទេ ព្រោះវាមានអាយុ៥ទៅ៦ខែ គេច្រើនដាំវានៅប្រទេសចិន។
+ការរៀបចំដី
-ភ្ជួរជ្រៅ និងជាច្រើនលើក និងបំបែកដីអោយល្អិត ទើបឆូតលើរង ឆូតលើករងអោយបានខ្ពស់ ២០ ទៅ ២០ស.ម ទទឹងរង ៨០ ទៅ ១០០ស.ម បណ្តោយ ១៥ម ជាមធ្យម ។ រួចហាលដីអោយស្ងួតរយៈពេល ២ទៅ៣ ថ្ងៃ ទើបយកមើមខ្ទឹមទៅដាំ ។
+របៀបដាំ
-គេអាចដាំនៅប្រទេសកម្ពុជាបានតែមួយរដូវប៉ណ្ណោះនៅខែ វិច្ឆិកា ដល់ ខែកុម្ភៈ។ដាំលើថ្នាល គឺយកមើមខ្ទឹមទាំងនោះ ប្រញះអោយបែកជាក្លែប ឬ កំពិស បន្ទាប់មកយកខ្ទឹមទៅត្រាំ ក្នុងសូលុយស្យុងនីត្រូសែន កំរិត ១%(១គ.កជីអ៊ុយរ៉េ លាយទឹក១០០ល) រយៈពេល ៨ទៅ១០ម៉ោង រួចច្រកបាវឬការ៉ុងសើមយកទុកកន្លែងងងឹតរយៈពេល ១២ម៉ោងខ្ទឹម និងដុះពន្លក ។
+ការស្រោចស្រព
-កោយដាំគឺស្រោចជាធម្មតា ១ថ្ងៃ ២លើក សំណើមដីប្រមាណពី ៧០ ទៅ ៧៥% រហូតខ្ទឹមមានអាយុ ៥០ ទៅ ៥៥ថ្ងៃ ទើបបង្កើនការស្រោចទឹក គឺសំណើម ៧៥ ទៅ ៨៥% ដើម្បីអោយមើខ្ទឹមរីកធំ រហ័សទៀតផង ។ក្រោយពីដាំរយៈពេល ៥០ ទៅ ៥៥ គឺអាចបញ្ចូលទឺកអោយលិចមើមខ្ទឹម រួចបញ្ចេញទឹកនោះចោលភ្លាម វាខុសពីដំណាំខ្ទឹមបារាំងដែលស្រោចអោយជោកជាំនោះទេ ។ គឺវាត្រូការទឹកចាប់ពីលូតលាស់ រហូតដល់ទុំ ។
+ការប្រើប្រាស់ជី
-វាត្រូវការជីពេញទំហឹង ក្នុងដំណាក់កាលលូតលាស់ និងពង្រីកមើមនូសារធាំតុពិសេសដូចជាNPKនិងMg ។
វិធីសាស្រ្តដាក់ជី
-ដាក់មុនពេលដាំ,បំប៉នក្រោយដាំ,បំប៉នក្រោយដាំរយៈពេល៥០ថ្ងៃ,ប៉ប៉នចុងក្រោយខ្ទឹមអាយុ ៧០ ថ្ងៃ ។
+ការជ្រួយដី ពូនគល់ និងកំចាត់ស្មៅ -ការជ្រួយដីធ្វើលើកទី ១ មានអាយុ ២៥ថ្ងៃ និង លើកទី ២ មានអាយុ ៤៥ ទៅ ៥០ ថ្ងៃ ក្រោួពីនោះគេលែងជ្រុំដី តែគេអាចដកស្មៅចេញ ១ ឬ ២ ថែមទៀតតាមកំរិតស្មៅ ។
+ជំម្ងឺសំខាន់ៗ-ជម្ងឺរលួយទន់ក្លែប,ជម្ងឺស្ងួតស្លឹក
+សត្វល្អិត-កណ្តៀរ,ខ្មូត,សត្វល្អិតក្នុងដី ។
+ការប្រមូលផល
-គេអាចប្រមូលផលខ្ទឹមបាន ក្រោយដាំរយៈពេល៩០ទៅ១២០ថ្ងៃ ទៅតាមប្រភេទពូជ នៅពេលខ្ទឹមទុំ ផ្តើមប្រែពណ៌ប៉ៃតង ទៅនឿងប្រមាំណ ៧០% ផើមទន់ដើមនៅចំណុចខាងល់មើម គេបញ្ឈប់ស្រោចទឹក ក្រោយពេល ១០ ទៅ ១៥ ថ្ងៃ
គេដកខ្ទឹមស្ងួតទាំងនោះមកដាក់ហាលរយៈពេលរយៈពេល២ទៅ៣ថ្ងៃទៀតទើបគេអាចទុកដាក់បាន វិធីទុកដាក់គឺគេច្រើន តែយកស្លឹកខ្ទឹមមកចងជាបាច់ជាប់គ្នាហើយព្យួរទុកនៅកន្លែងស្ងួត គេទុករយៈពេល ១០ទៅ១២ខែជាធម្មតាវាអាចបាតត់បង់ទម្ងន់ចំនួន ៣០%ក្នុងអំឡុងរយៈពេលទុកដាក់។
ប្រភព៖ AgritToday