ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំគូឆាយ!

04-Apr-2019 08:55 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំធ្វើសំបក- ម្សៅឆា រឺ ម្សៅដំណើប ៥ខាំ- ម្សៅក្សាយ ២ខាំកន្លះ- ទឹក រឹ ទឹកស៊ុប ១ចាន- អំបិល កន្លះស្លាបព្រា- ស្ករស ៤ស្លាបព្រា- ប្រេងឆា ៣ស្លាបព្រា+គ្រឿងផ្សំស្នូលសាច់ជ្រូក បើចង់ធ្វើ បើមិនចង់ដាក់សាច់ក៏បានតាមចំណូលចិត្ត- ស្លឹកគូឆាយ ៣ខាំ- សាច់ជ្រូក ២ខាំ- បង្គាស្រស់ ២ខាំ- អំបិលចុងស្លាបព្រា- ម្សៅស៊ុប ១ស្លាបព្រា ស្ករស ២ស្លាបព្រា- ម្រេចម៉ដ្ឋចុងស្លាបព្រា- ប្រេងឆា ៣ស្លាបព្រា
+វិធីធ្វើ- លាយម្សៅបញ្ចូលគ្នា ដាក់ស្ករស អំបិល ប្រេងឆា ទឹក រួចច្របល់លាយគ្នាអោយសព្វល្អ ទុកមួយអន្លើ។- ស្លឹកគូឆាយ សាច់ជ្រូក បង្គាស្រស់ លាយបញ្ចូលគ្នារួចដាក់-អំបិលចុងស្លាបព្រា ម្សៅស៊ុប ១ស្លាបព្រា ស្ករស ២ស្លាបព្រា ម្រេចម៉ដ្ឋចុងស្លាបព្រា ប្រេងឆា ៣ស្លាបព្រា ច្របល់លាយគ្នាអោយសព្វល្អ ទុកមួយអន្លើ។- យកម្សៅដែលលាយហើយ មូលជាដុំតូចៗល្មម រួចរោយម្សៅមីបន្តិចលើជ្រុញដើម្បីកុំពេលកិនវាស្អិត រួចកិនដុំម្សៅ អោយសម្ពៀតៗ ទាំងអស់។- យកម្សៅដែលកិនហើយ ដាក់ខ្ចប់ស្នូលនំគូឆាយ ចង់យករាងមូល ជ្រុង ឬក៏ធ្វើរាងអ្វីៗផ្សេងបានតាមចំណូលចិត្តដែលអ្នកចង់បាន។
– ខ្ចប់រួច ដាំទឹកអោយពុះ ដាក់នំគូឆាយចំហុយ២០នាទី ពេលឆ្អិន យកទៅចៀនទៅបំពងក៏បានតាមចំណូលចិត្ដ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស