ឱសថបុរាណធម្មជាតិ
រូបភាព
ខាងក្រោមនេះជាឱសថដ៏សក្តិសិទ្ធព្យាបាលជំងឺក្អក៖
១.ទឹកឃ្មុំ + សម្បកក្រូចឆ្មារ (ក្រូចឆ្មារលឿងក៏បាន បៃតងក៏បាន)
វិធីធ្វើ និងប្រើប្រាស់៖
-ចិត ឈូស ឬកិនសម្បកក្រូចដាក់ក្នុងចាន បន្ទាប់មកចាក់ទឹកឃ្មុំចូល និងច្របល់ឱ្យជ្រាបសព្វចូលគ្នា
-ដាក់វាចំហុយ ឬដាក់ចូលក្នុងឆ្នាំងដុតកម្តៅរយៈពេលប្រហែល ១០-១៥នាទីរហូតដល់ទទួលបានស៊ីរ៉ូខាប់
-ទុកវាឱ្យត្រជាក់ ទទួលទានឱ្យបាន ២-៣ដងក្នុងមួយថ្ងៃ ញ៉ាំ១ម្តង ១-២ស្លាបព្រាបាយ
-ពេលញ៉ាំរួច អ្នកអាចដាក់អំបិលបន្តិចមួយមាត់ រង់ចាំ ៥វិនាទីសឹមលេបចូលសន្សឹមៗដើម្បីកាត់បន្ថយអាការៈឈឺបំពង់ក រមាស់ក ស្អកក ជាពិសេសអាការៈក្អក។
២.ក្រូចឆ្មារ + ខ្ញី + ត្រួយអំពិល
វិធីធ្វើ និងប្រើប្រាស់៖
-យកត្រួយអំពិល មួយក្តាប់ដៃតូចលាយជាមួយខ្ញីមួយចំណិត រួចចាក់ទឹកចូល ២ពែង បន្ទាប់មកដាំវាឱ្យពុះ រំងាស់បន្តិច រហូតដល់ទឹកក្នុងឆ្នាំងសល់ប្រហែល ១ពែង
-បន្ថែមទឹកប្រហែលកន្លះពែងចូល ហើយបន្តរំងាស់រហូតដល់ទទួលបានល្បាយខាប់
-ច្របាច់ក្រូចឆ្មារចូល រួចកូរឱ្យសព្វស្មើសាច់គ្នា
-មនុស្សជំទង់ទទួលទាន ៤ដងក្នុងមួយថ្ងៃ ម្តង១ស្លាបព្រាបាយ។ ក្មេងក៏ញ៉ាំ ៤ដងដែរក្នុងមួយថ្ងៃ តែទទួលទានម្តង ១ស្លាបព្រាកាហ្វេ។ ល្បាយនេះគួររក្សាទុកក្នុងទូរទឹកកក។
៣.ខ្ទឹមស
វិធីធ្វើ និងប្រើប្រាស់៖
-ចិតសម្បកខ្ទឹមស ២-៣ក្លែបដាក់ចូលក្នុងកែវតូចមួយ ដាក់ស្ករចូល ១ស្លាបព្រាបាយ និងទឹកកន្លះពែង។ ដាំរយៈពេលប្រហែល ១៥នាទីរួចលើកចុះ
រង់ចាំឱ្យវាក្តៅអ៊ុនៗសឹមទទួលទាន
-ពិសារ ២-៣ដងក្នុងមួយថ្ងៃ ក្រោយមួយសប្តាហ៍ ក្អកនឹងបាត់ទាំងស្រុង។ មនុស្សធំក៏អាចប្រើវិធីនេះបានដែរ តែត្រូវការខ្ទឹមសពី ៧-៨ក្លែប និងស្ករស ឬទឹកឃ្មុំ ២ស្លាបព្រាបាយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។