រុក្ខជាតិដាំក្នុងផ្ទះ
រូបភាព
កុំថាឡើយឈឺធ្មេញ ដង្កូវស៊ី ទោះធ្មេញពុកក៏បាត់ដែរ ដោយប្រើឱសថ ២មុខនេះ! ធ្វើឱ្យធ្មេញសស្អាតទៀតផង ស្លឹកម្លូអាចជួយអ្នកបានអាការ:ឈឺធ្មេញ ដង្កូវស៊ីធ្មេញ និងពុកធ្មេញ ភាគច្រើនគេសង្កេតឃើញកើតមានចំពោះកុមារតូចៗ ក្មេងវ័យជំទង់ និងមនុស្សវ័យចំណាស់។
ហេតុផលដល់ធំនៃការកើតជំងឺនេះ គឺបណ្តោលមកពីកង្វះអនាម័យ ការវាយប្រហារពីពពួកបាក់តេរី និងខ្វះសារធាតុរ៉ែនៅក្នុងរបបអាហារជាដើម។ប៉ុន្តែកុំបារម្ភអី អ្នកអាចប្រើប្រាស់ឱសថបុរាណពីរប្រភេទ បើទោះបីជាបញ្ហាឈឺធ្មេញ ឬធ្មេញពុកក៏អាចព្យាបាលបានដែរ។
+អំបិល
អំបិលត្រូវបានគេប្រើក្នុងការប្រឆាំងនឹងពពួកបាក់តេរី សម្លាប់មេរោគ កាត់បន្ថយការរលាក បន្ធូរបន្ថយការរឈឺចាប់។
របៀបប្រើ៖
–យកអំបិលមួយស្លាបព្រាកាហ្វេដាក់នៅក្នុងទឹកក្តៅឧណ្ឌៗចំនួន១កែវ
–ខ្ពុរមាត់ចំនួន ៥០ ទៅ ៦០វិនាទី ដោយផ្តោតសំខាន់ទៅលើតំបន់ដែលរងនូវផលប៉ះពាល់
–អនុវត្តមួយថ្ងៃឲ្យបាន៣ដង រហូតទាល់តែធ្មេញលែងឈឺ។
+ស្លឹកស្តៅ
ស្លឹកស្តៅមិនត្រឹមតែអាចជួយរក្សាធ្មេញឲ្យស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអញ្ចាញ នឹងធ្មេញមានសុខភាពល្អថែមទៀត។
របៀបប្រើ៖
ចំពោះការប្រើប្រាស់គ្មានអ្វីពិបាកនោះទេ គ្រាន់តែអ្នកទំពារត្រួយស្តៅមួយថ្ងៃឲ្យបាន២ ទៅ៣ដង បាក់តេរីដែលនៅជាប់តាមជើងធ្មេញនឹងត្រូវកម្ចាត់គ្មានសល់ ហើយធ្មេញក៏លែងមានបញ្ហាដង្កូវស៊ី ឬពុកទៀតដែរ។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការប្រើប្រាស់វិធីខាងលើនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញឲ្យបានទៀងទាត់ផងដែរ ដើម្បីជួួយឲ្យមាត់ធ្មេញកាន់តែមានសុខភាពល្អ នឹងមានតែស្នាមញញឹមស្រស់ស្អាត៕