ឱសថបុរាណធម្មជាតិ
តែពីរមុខគត់បងប្អូន ជួយកែរោគមិនស្ទើរទេ! ពូកែអាចព្យាបាលជំងឺលើសឈាម សន្លាក់ ព្យាបាលតម្រងនោម រលាកទងសួត ការពារមិនអោយកើតជំងឺថ្លើម និងបេះដូង បំប៉នសុខភាពមិនអោយមានភាពស្លេកស្លាំង បំប៉នកំលាំងសំរាប់អ្នកធ្វើការធ្ងន់ និង បង្ការមិនអោយវិលមុខ ឬដួលសន្លប់!!
រូបភាព
តែពីរមុខគត់បងប្អូន ជួយកែរោគមិនស្ទើរទេ! ពូកែអាចព្យាបាលជំងឺលើសឈាម សន្លាក់ ព្យាបាលតម្រងនោម រលាកទងសួត ការពារមិនអោយកើតជំងឺថ្លើម និងបេះដូង បំប៉នសុខភាពមិនអោយមានភាពស្លេកស្លាំង បំប៉នកំលាំងសំរាប់អ្នកធ្វើការធ្ងន់ និង បង្ការមិនអោយវិលមុខ ឬដួលសន្លប់!! ចែកគ្នាដឹងផង!
ព្យាបាល៖ ជំងឺលើសឈាម សន្លាក់ ព្យាបាលតម្រងនោម រលាកទងសួត ការពារមិនអោយកើតជំងឺថ្លើម និងបេះដូង បំប៉នសុខភាពមិនអោយមានភាពស្លេកស្លាំង បំប៉នកំលាំងសំរាប់អ្នកធ្វើការធ្ងន់ និង បង្ការមិនអោយវិលមុខ ឬដួលសន្លប់
គ្រឿងផ្សំ៖ ជីរនាងវង និងម្នាស់
វិធីធ្វើ និងប្រើប្រាស់៖
-ហាន់ជីរនាងវងស្រស់ៗចំនួនមួយក្តាប់ដៃ ឬមួយខាំហាន់ជាកំណាត់ៗ និងម្នាស់ទុំមួយផ្លែចិតសំបកយកស្នូលចេញ យកទៅបុក ឬកិនដោយម៉ាស៊ីនទឹកក្រឡុក
-ដាក់ទឹកឆ្អឹន ឬទឹកដាំពុះដែលទុកអោយត្រកជាក់ កន្លះកែវ ឬមួយកែវចូលហើយកិន
-ច្រោះ ឬត្រងយកកាកចេញ
-អាចបន្ថែមទឹកឃ្មុំ(ហាមថែមស្ករ)ឬក្រូចឆ្មារ ឬទឹកកកចូលតាមចំណង់ចំណូលចិត្ត បើចង់បានរសជាតិផ្អែម និងជូរបន្ថែម
-ហាមធ្វើទុក ឬក្លាសេ គឺធ្វើភ្លាមទទួលទានភ្លាម ពេលណាក៏បាន តាមតម្រូវការ តែគួរទទួលទានអោយបានទៀងទាត់តាមការកំណត់រៀងខ្លួន។ ឧទាហរណ៍ថា បីថ្ងៃម្តងឬ មួយសប្តាហ៍ម្តង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត
ប្រភព៖ SOVATDI
*ជីរនាងវងមានអត្ថប្រយោជន៍ជាច្រើន ហើយក៏ជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបាន ដែលអ្នកមិនធ្លាប់ដឹង!*
រុក្ខជាតិ ៖ ជីរនាងវង។ ជីរនាងវងមានអត្ថប្រយោជន៍ច្រើន អាចយកទៅធ្វើជាបន្លែ សម្រាប់ម្ហូបហើយ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធភាពទៀតផង។ ខាងក្រោមនេះយើងនឹងបង្ហាញពីលក្ខណៈ ការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល និងគ្រាប់។
កន្លែងដាំដុះ ៖ ដុះនៅគ្រប់ទីកន្លែង។ បន្តពូជដោយគ្រាប់។
លក្ខណះរុក្ខជាតិ ៖ ជាប្រភេទតិណជាតិ ដើមដុះត្រង់កំពស់ ៣០ ទៅ ៨០ស.ម មានបែកមែកច្រើន មែកខ្ចី ៤ជ្រុង មានពណ៌ស្វាយ និងបៃតង មានក្លិនប្រហើតឈ្ងុយ។
ស្លឹក ៖ ទោលទល់ទង រាងដូចផ្លែលំពែង គែមស្លឹកមានធ្មេញរណាររាក់។
ផ្កា ៖ កញ្ចុំផ្កាចេញនៅចុងមែក ជាកួរវែង ផ្កាពណ៌ស មានគ្រាប់តូចៗ គេយកគ្រាប់ត្រាំទឹកសំរាប់ធ្វើភេសជ្ជៈលាយស្ករហូប ។
ការព្យាបាល ៖
–ព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ រមាស់បំពង់ក។
-គ្រាប់ ព្យាបាលឈឺភ្នែក ក្អក ព្រូន បំពោកបូស។
-ដើម ព្យាបាលគ្រុន បូស រលាកបំពង់ខ្យល់។
កំរិតប្រើ ៖
-ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។
-គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ