ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ: ត្រប់ពុតលំញង។
ផ្នែកប្រើប្រាស់: ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។
កន្លែងដាំដុះ: ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។
លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម ដើមមានបន្លា។ ស្លឹក ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា។ ផ្កា កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ។ ផ្លែ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។
ការព្យាបាល៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។
កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ