ឱសថបុរាណធម្មជាតិ
រូបភាព
នេះជាស្មៅប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធដ៏ល្បីល្បាញ!
ផ្សំព្យាបាលរោគគ្រុនចាញ់ ផ្តាសាយធំ រលាកផ្លូវដង្ហើម ជំនួយក្រពះពោះវៀន ព្យាបាលក្តៅក្នុង ឈឺបំពង់ក
ស្មៅប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធ ដ៏ល្បីល្បាញក្នុងពិភពលោក ជាពិសេស នៅប្រទេសចិនដែលបានប្រើប្រាស់យូរលង់ណាស់មកហើយ ក្នុងការព្យាបាលជំងឺផ្តាសាយធំ ឈឺបំពង់ក ក្អក រលាកសួត រលាកផ្លូវដង្ហើមទម្លាក់ស្លេស្ម៍ រោគសើស្បែក បូស រាកមួល កែរលាកក្រពះ និងពោះវៀន ជំរុញឲ្យឆ្ងាញ់បាយ មានឥទ្ធិពលបង្អាក់ដំណើរលូតលាស់នៃពពួកមេរោគ។ត្រូវចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវទើបបានផលដ៏ល្អប្រសើរ។
*ស្មៅប្រមាត់មនុស្សៈ Andrographis paniculata (Burm.f.) Wall.ex.Ness) ACANTHACEAE.
*លក្ខណៈរុក្ខជាតិៈ តិណជាតិ ដើមមាន៤ជ្រុង ដុះឈរត្រង់ ថ្នាំងធំបែកមែកច្រើន
*ស្លឹក៖ ពណ៌បៃតងមានរាងដូចផ្លែលំពែង ស្រួចចុង ដុះទលើទងគ្នា ប្រវែង ៦-៧សម ទទឹង ២-៣សម គេមស្លឹករលោង
*ផ្កា៖ តូចពណ៌ស ត្របកផ្កាខាងលើ ឆែកជា៣ ត្របកជាប់គ្នា មានចំណុចស្វាយបន្តិចត្រង់កណ្តាលត្រង់ត្របកផ្កាខាងក្រោម១តែឯង កោងចុះ មានកេសរ១ រាងកោង មានរោមពណ៌ស្វាយ
*ផ្លែ៖ ពណ៌បៃតង ឈរត្រង់ រោមតិចៗ រាងមូលសំប៉ែតបន្តិច ស្រួចចុង មានចង្អូរសងខាង មានគ្រាប់ជាច្រើន ពេលចាស់ពណ៌ខ្មៅ
*កន្លែងដាំដុះ៖ ដុះខ្លួនឯងនៅវាល គីទំនេរ ឬគេដាំធ្វើជាថ្នាំ
*ផ្នែកប្រើប្រាស់៖ ប្រមូលផលពេលមិនទាន់មានផ្កា ប្រើស្រស់ ឬក្រៀម
*រសជាតិៈ ល្វីងខ្លាំង ធាតុត្រជាក់
*សមាសធាតុគីមី៖ ក្នុងដើម និងស្លឹកមានជាតិជ័រជាតិ Tanin និងស្ករ ក្នុងស្លឹកមានជាិ Deoxyandrographolide 0.1%, Andrographolidel 1.5%, Neoandrograpolide 0.2%, Homoandrographolide, Panicolide, Andrographan, Andrographosterin ឬមាន Mono-o- methylwithin, Andrographin, Panicolide, Aigenic-7-,4-dimethyl-ether, រុក្ខជាតិទាំងមូឡមាន 14-deoxy-11-oxoandrographolide, 14-deoxy-11-12-dideshydroandrographolide et Panniculide A.B.C
+វិធីធ្វើ និងកម្រិតប្រើប្រាស់៖
១-ផ្តាសាយធំ ឈឺក-ឈឺក្បាល ក្តៅខ្លួន យកទាំងមែកទាំងស្លឹក១ក្តាប់ (ប្រមាណ ២៥ក្រាមស្រស់ ឬ ៣ក្រាមស្ងួត) ស្ងោរទឹកពិសាមុនអាហារ២ដងក្នុង១ថ្ងៃ និងពេលមានអាការៈខ្លាំង
២-កែរាកមួល (៣-៩ក្រាម) ដាំទឹកពិសាពេញមួយថ្ងៃ
៣-សម្រាប់ការថែទាំសុខភាពការពារជម្ងឺផ្សេងៗដូចជាជំនួយក្រពះពោះវៀន ជំរុញឲ្យបាយបានរោគសើស្បែក ពិសា១ថ្ងៃ ១ពែងជាប្រចាំ
៤-ព្យាបាលឈឺបំពង់ក៖គ្រាន់តែយកស្លឹកវាមកទំពារបៀម រួចលេបចូលទៅក្នុងមាត់ប្រាកដជាបាត់ឈឺយ៉ាងសក្តិសិទ្ធ
៥-ឱសថសម្រាប់បងប្អូនដែលមានជម្ងឺគ្រុនផ្តាសាយរ៉ាំរ៉ៃ ឈឺបំពង់ក រលាកបំពង់ក ដុះសាច់បំពង់ក
+វិធីធ្វើ៖
-បេះស្លឹកស្មៅប្រមាត់មនុស្ស ស្រស់ៗចាស់ល្មមចំនួន២០សន្លឹក និងមើមខ្ទឹមស ៣កំពឹស បុកលាយចូលគ្នា រួចពូតទឹកឱ្យបាន១ស្លាបព្រាបាយ ហើយពិសា មុនពេលចូលគេង ១ថ្ងៃម្តង
-សម្រាប់អ្នកដែលមានជម្ងឺផ្តាសាយរ៉ាំរ៉ៃ គឺប្រើចំពោះតែអ្នកដែលហើយមានអាការៈក្តៅខ្លួន
-ហូបតែរយៈពេលតែ៥ថ្ងៃទៅ ១ សប្តាហ៍ប៉ុណ្ណោះ (មិនអោយលើសពី១សប្តាហ៍ឡើយ) នោះអ្នកនឹងបានលទ្ធផលល្អ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
រៀបរៀងដោយ៖ អ៊ាង សុផល្លែត