ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

បងប្អូនមានដឹងទេថា! ខ្ជាយជាឱសថធម្មជាតិដ៏ពូកែជួយព្យាបាលជំងឺអ្វីបានខ្លះ និងមានគុណប្រយោជន៍អ្វីខ្លះចំពោះសុខភាព???

11-Apr-2019 11:04 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ: ខ្ជាយ

ផ្នែកប្រើប្រាស់: មើម។

កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្លរ។

 

លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម។ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់។ ផ្កាវាពណ៌ផ្កាឈូក មាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។

ការព្យាបាល និងរបៀបប្រើ៖

-មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍…។

-មើមស្រស់ លាងទឹកអោយស្អាតប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ