ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ជំងឺគ្រុនលស់ គ្រុនក្តៅ បញ្ចេញញើស ជំងឺប្រភេទរលាក ក្រោយសម្រាលកូន ក្អកមាន់ ពិស បូស បញ្ចុះទឹកនោម លើកកម្លាំង ជំងឺគ្រុនលាប់ ក្រួសតម្រងនោម ព្យាបាលរោគក្រពះ អាហារ។
ប្រភេទរុក្ខជាតិ៖ ស្មៅលាជផ្ទុះ
ផ្នែកប្រើប្រាស់៖ មើម ឬ ឫស ស្លឹក គ្រាប់
វិធីធ្វើ និងវិធីប្រើប្រាស់៖
– ស្លឹកៈ គ្រុនលស់ គ្រុនក្តៅ បញ្ចេញញើស ជំងឺប្រភេទរលាក ក្រោយសម្រាលកូន ក្អកមាន់។
– គ្រាប់ៈ ដាក់ទឹកឲ្យរីក បិទលើជំងឺពិស បិទបូស។
– មើម ឬឫសៈ បញ្ចុះទឹកនោម លើកកម្លាំង ជំងឺគ្រុនលាប់ ក្រួសតម្រងនោម ព្យាបាលរោគក្រពះ អាហារ។
– មួយថ្ងៃ ១០-២០ ក្រាម មើមស្ងួតដាំផឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។