កសិកម្ម
រូបភាព
+វត្ថុត្រូវមាន៖
-យកដបទឹកក្រូច ២លីត្រ យើងយកមក កាត់វាជា ២រន្ធសម្រាប់ដាំ
-យកធូប ឬក៏ដែកគោល ចោះរន្ធវាពីក្រោមមួយចំនួន
-យកដីមមោក គឺជាដីនៅក្រោមដើមឈើធំៗ ផ្នែកខាងលើ និងដីបាតត្រពាំងចំនួន
-កម្ទេចធ្យូងម៉ត់ ឬធ្យូងអង្កាម ឬអាចម៍រណារ ច្របល់ជាមួយលាមកសត្វស្ងួតងាប់ រួចផ្អាប់ទុក ៧ថ្ងៃ
-យើងយកលាមកសត្វ អាចម៍គោ អាចម៍មាន់ យកពពួកដែលស្ងួត កុំយកអាថ្មីៗ រួចយើងយកមកលាយលាយចូលគ្នាឲ្យសព្វជាមួយធាតុខាងលើ ហើយគ្របវាទុក ឬមួយដាក់ក្នុងបាវអីឲ្យបាន
៥ ទៅ៧ថ្ងៃសិន ឲ្យដីវាកាច់សិន ឲ្យវាចូលសារធាតុអស់ជាតិប្រៃ ហើយចាំយកទៅដាំ។
+វិធីដាំ៖
-រើសយកបន្លែណា ដែលគ្មានឫសកែវ គឺយកតែបន្លែដែលមានឫសខ្លី ដូចជាស្ពៃ ដូចជាខ្ទឹមស្លឹក ជាដើម។
-មុនដាំត្រូវយកដីមមោក លាយរួចជាមួយលាមកសត្វស្ងួត ទៅដាក់ក្នុងដបពាក់កណ្តាល
-យកគ្រាប់ស្ពៃ ឬគ្រាប់ខ្ទឹមទៅកប់បន្ថើរពីលើដីនោះ ឬបណ្តុះកូនមុនយកទៅដាំក៏បាន ស្រោចទឹកបន្តិចក្រោយដាំរួច មិនត្រូវនៅកណ្ដាលវាលថ្ងៃក្ដៅខ្លាំងទេ។
-ចំពោះការថែទាំវិញ គឺស្រោចទឹកជាប្រចាំ ឬនៅពេលដែលវាស្ងួត។
-២-៣សប្តាហ៍ក្រោយយើងនឹងបានបន្លែធម្មជាតិសម្រាប់ទទួលទាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត