ឱសថបុរាណធម្មជាតិ
វិធីធ្វើភេសជ្ជៈសំអាតជាតិពុលនៅក្នុងតម្រងនោម ដើម្បីការពារការកើតជម្ងឺគ្រួសក្នុងតម្រងនោម
រូបភាព
១-ភេសជ្ជៈបំបាត់ជាតិពុលធ្វើអំពី ពោតបារាំង៖
-យក ពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញ
-បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល១យប់
-ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។
-អនុវត្តបែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
២-ភេសជ្ជៈបំបាត់ជាតិពុលធ្វើអំពី ជីវ៉ាន់ស៊ុយ៖
-លាងជីវ៉ាន់ស៊ុយមួយក្តាប់ដៃ រួចហាន់វាទៅជាបំណែកធំល្មម។
-ដាក់ទឹក ៤ពែង ដាំជាមួយជីវ៉ាន់ស៊ុយនេះ ប្រហែល ៥នាទី បន្ទាប់មកច្រោះយកទឹកវាដាក់កន្លែងត្រជាក់ ឬរក្សាទុកក្នុងទូរទឹកកក។
-ពិសារទឹកនេះ ១ពែង រាងរាល់ពេលព្រឹករយៈពេលបីថ្ងៃ រាងកាយរបស់អ្នកនឹងបានកំចាត់ជាតិពុលចេញ និងផ្តល់ថាមពលផងដែរ។តម្រងនោមអាចត្រូវបានរាំងស្ទះដោយសារជាតិពុល នៅពេលដែលយើង ទទួលទានអាហារដែលចំអិនលឿន អាហារចៀនស្ងួតឬអាហារដែលមានផ្សែងនិងការផឹកគ្រឿងស្រវឹងផ្សេងៗ។
នៅពេលដែលយើងទទួលទានភេសជ្ជៈទាំងពីរនេះវានឹងផ្តល់នូវផលអស្ចារ្យ ក្នុងការថែទាំតម្រងនោមរបស់អ្នក និងបង្កើនសុខភាពទូទៅរបស់អ្នក។
អត្ថបទដោយ៖ អ៊ាង សុផល្លែត