ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខឱសថបុរាណខ្មែរ ព្យាបាលរាកមួល ផ្សះពោះវៀន រលាកពោះវៀន រលាកសួត ផ្សះដំបៅ

17-Apr-2019 11:53 AM

រូបភាព


ដោយ: Uddam

ប្រភេទរុក្ខជាតិ៖ ព្រះព្នៅ

លក្ខណៈរុក្ខជាតិ ៖ ជាដើមឈើធំមានកំពស់ 10-30ម មានអង្កត់ផ្ចិត0,5-1ម បែកមែកនៅកំពស់ពី 6-10ម សំបកពណ៌ប្រផេះ ដើមមានបន្លាវែង។

Image may contain: tree, plant, sky, outdoor and nature

ស្លឹក ៖ ស្លឹកទោល ដុះទល់ទង បន្ទះស្លឹករាងស៊ុត ឬផ្លែលំពែង មានប្រវែងពី 8-10ស.ម ទំហំ ប្រវែង ៥-៦ស.ម ។

Image may contain: plant, flower, outdoor and natureImage may contain: plant and nature
ផ្កា ៖ កញ្ចុំផ្កាចេញនៅចុងមែក ផ្កាតូចៗ ពណ៌ស។

Image may contain: plant, nature and outdoorImage may contain: plant, flower, nature and outdoorផ្លែ ៖ ផ្លែទ្រវែងមានប្រវែង 2,5ស.ម មានស្លាប៣មានពណ៍បៃតងស្រស់ ពេលស្ងួត ពណ៌ខ្មៅ មានគ្រាប់មួយប្រវែង ៦-៧ម.ម។

Image may contain: plant, nature and outdoorImage may contain: plant, flower, nature and outdoorImage may contain: plant, nature and outdoorImage may contain: plant, nature and outdoorកន្លែងដាំដុះ ៖ ដុះនៅតំបន់ភ្នំ ខ្ពង់រាប និងព្រៃល្បស់។ បន្តពូជដោយ គ្រាប់។
ផ្នែកប្រើប្រាស់៖ សំបកដើម។

Image may contain: outdoorImage may contain: nature and outdoorការព្យាបាល ៖ -សំបកដើម សម្រាប់ព្យាបាលរាកមួល (មានជាតិចត់) -ផ្សះពោះវៀន រលាកពោះវៀន រលាកសួត។-ផ្សះដំបៅ ( ដាំទឹកហូប សំបកដើម)

Image may contain: food
កំណត់ចំណាំ ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។