ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វល្លិ៍សាវម៉ៅព្រៃ រុក្ខឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង

19-Apr-2019 11:25 AM

រូបភាព


ដោយ: Uddam

វល្លិ៍សាវម៉ៅព្រៃ ជាឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង!ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរៃ ជាបន្លែដ៏មានឱជាសរស!

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។
* ការប្រើប្រាស់ជាឱសថៈ
– តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។

– ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។

Image may contain: plant, outdoor and nature

– ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ
– ជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើប្រពន្ធ័ សរសៃប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។

Image may contain: plant, flower, nature and outdoor
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦
– ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។

– ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើ
ចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។

No photo description available.

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត