ឱសថបុរាណធម្មជាតិ
រូបភាព
វិធីសាមញ្ញៗដើម្បីជួយឱ្យអ្នកមានសុខភាពល្អ និងអាចព្យាបាលជំងឺជាច្រើនបាន ដោយគ្រាន់តែយកចំណិតត្រសក់ដាក់ត្រាំក្នុងទឹករយៈពេល ១២ម៉ោង បន្ទាប់មកទទួលទានវា។
អ្នកអាចដាក់ចំណិតត្រសក់ត្រាំក្នុងទឹក ១ដប បន្ទាប់មកទទួលទានវា។ សមាសធាតុសកម្មជាច្រើនដូចជា វីតាមីន សារធាតុខនិជ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងត្រសក់នឹងបញ្ចេញទៅក្នុងទឹក។
ទឹកត្រសក់នេះមិនត្រឹមតែត្រជាក់ និងធ្វើឱ្យរាងកាយស្រស់ស្រាយប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ។ ត្រសក់សម្បូរទៅដោយវីតាមីន C K វីតាមីន B ហើយវាក៏មានផ្ទុកនូវទង់ដែង ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទឹកត្រសក់អាចជួយការពារខ្លួនអ្នកពីជំងឺផ្សេងៗ និងភាពកង្វះសារធាតុចិញ្ចឹម។
១.ជំនួយដល់ឆ្អឹង និងសាច់ដុំរបស់អ្នក
ត្រសក់អាចជួយពង្រឹងទំនាក់ទំនងជាលិកា និងធ្វើឱ្យឆ្អឹងរបស់អ្នករឹងមាំ។ វាសម្បូរទៅដោយសារធាតុខនិជដែលចាំបាច់សម្រាប់ការលូតលាស់របស់ជាលិកា។
២.ជួយសម្រកអាការៈហើមដៃជើង
ទឹកត្រសក់អាចជួយបង្កើនកម្រិតនៃទឹកនោម។ វាជួយសម្រកអាការៈហើមដៃ និងជើង។ ទឹកត្រសក់ក៏អាចជួយសម្រួលដល់មុខងារតម្រងនោមផងដែរ។
៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
វត្តមានរបស់វីតាមីននៅក្នុងទឹកត្រសក់ដូចជា វីតាមីន C និង B អាចជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំ។ វីតាមីន C អាចជួយព្យាបាលជំងឺរបស់អ្នក។
៤.លាងសម្អាតរាងកាយខាងក្នុង
ទឹកត្រសក់អាចជួយកម្ចាត់ជាតិពុលទាំងឡាយចេញពីក្នុងរាងកាយរបស់អ្នក។ វាជួយលាងសម្អាតថ្លើម និងសារធាតុគីមីចេញពីក្នុងរាងកាយ។ ទឹកត្រសក់អាចជួយឱ្យសរីរាង្គក្នុងខ្លួនរបស់អ្នកដំណើរការបានយ៉ាងល្អ។
៥.កាត់បន្ថយជាតិខ្លាញ់ក្នុងប្រម៉ាត់
វត្តមានរបស់ស្តេរ៉ុលនៅក្នុងទឹកត្រសក់អាចជួយកម្ចាត់ជាតិខ្លាញ់ក្នុងប្រម៉ាត់របស់អ្នក។ ដូច្នេះវាអាចជួយការពារអ្នកពីការកើតជំងឺបេះដូង និងលើសឈាម។ ត្រសក់ក៏អាចជួយកាត់បន្ថយការស្ទះសរសៃឈាមផងដែរ។
៦.ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
កម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជា៖ វត្តមានរបស់ភីណូរ៉េស៊ីណុល (pinoresinol)…នៅក្នុងទឹកត្រសក់អាចជួយកាត់បន្ថយភាពគ្រោះថ្នាក់នៃជំងឺមហារីក ៣-៤ ប្រភេទ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះអាចជួយកម្ចាត់ធាតុវិទ្យុសកម្មដែលបំផ្លាញកោសិកា និងបណ្តាលឱ្យកើតជំងឺមហារីកចេញពីក្នុងរាងកាយ។
៧.ជំនួយដល់តម្រងនោម
ត្រសក់ជួយកាត់បន្ថយកម្រិតអាស៊ីត អ៊ុយរិច ដែលបណ្តាលឱ្យឈឺសន្លាក់ឆ្អឹងពីក្នុងរាងកាយ។ ទឹកត្រសក់អាចជួយកម្ចាត់អាស៊ីតអ៊ុយរិច និងកាកសំណល់ផ្សេងៗទៀតនៅក្នុងតម្រងនោម ដូច្នេះវាអាចជួយឱ្យតម្រងនោមរបស់អ្នកដំណើរការបានស្រួល។
៨.កម្ចាត់បញ្ហាក្លិនមាត់
បញ្ហាក្លិនមាត់បណ្តាលមកពីមានវត្តមានរបស់បាក់តេរីនៅក្នុងមាត់របស់អ្នក។ ត្រសក់អាចជួយសម្លាប់បាក់តេរីនៅក្នុងមាត់របស់អ្នកបាន។
៩.ការពារខួរក្បាលរបស់អ្នក
វត្តមានរបស់សារធាតុប្រឆាំងការរលាក និង fisetin នៅក្នុងត្រសក់អាចជំនួយដល់សុខភាពខួរក្បាល ជួយកាត់បន្ថយបញ្ហាការរលាកគ្រប់យ៉ាង។ ទឹកត្រសក់អាចជួយការពារខួរក្បាលពីការបំផ្លាញ ដោយការបង្កើនការលំហូរឈាមទៅឱ្យខួរក្បាល។
១០.ជំនួយដល់ស្បែក និងសក់ក្បាល
វត្តមានរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងត្រសក់ត្រូវបានជ្រៀបចេញទៅក្នុងទឹក ជួយឱ្យស្បែករបស់អ្នកស្រស់ស្អាត និងម៉ដ្ឋរលោង។ ធាតុពណ៌ប្រផេះ និងធាតុស៊ុលផួដែលមានក្នុងត្រសក់នឹងជួយឱ្យសក់លូតលាស់បានល្អ៕
រៀបរៀងដោយ៖ កូនផ្កាម្លិះ