ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខឱសថបុរាណខ្មែរ ព្យាបាលគ្រុនល្ងិតល្ហៃ អាសន្នរោគ ឈឺសន្លាក់ឆ្អឹង បន្សាបស្រវឹងស្រា រលាកស្បូន រដូវមកច្រើនហួស ធ្លាក់ស ថ្នាំប៉ូវរក្សាគភ៌ ប្រមេះទឹកបាយ…

19-Apr-2019 04:30 PM

រូបភាព


ដោយ: Uddam

ឈ្មោះរុក្ខឱសថ៖ ពពាយស្បែក

Image may contain: plant, tree, outdoor and natureImage may contain: plant, outdoor and natureលក្ខណៈរុក្ខជាតិ ៖ ជាវល្លិ៍តោងឡើង ដើមមូលមានរោមស្ដើងៗ។

Image may contain: plant, tree and outdoorស្លឹក ៖ ស្លឹករួមទងមានកូនស្លឹក៣ ដុះឆ្លាស់ទង កូនស្លឹកនីមួយៗ រាង៤ជ្រុង ប្រហាក់ ប្រហែលផ្លែលំពែង ទងស្លឹកវែង។

Image may contain: plant, outdoor and natureផ្កា ៖ កញ្ចុំផ្កាចេញពីប្រគាបស្លឹក ឬចុងមែកមានទងវែង ផ្កាពណ៍ស ឬពណ៍ស្វាយ មាន ផ្កាបីៗ តាមថ្នាំងនីមួយៗ។

Image may contain: plant, flower, nature and outdoorផ្លែ ៖ ផ្លែជាកួរសំប៉ែត ប្រវែង៦ស.ម ទទឹង២.ស.ម រាងងបន្តិច មានគ្រាប់ ៤-៥គ្រាប់ ពណ៍ស ពណ៍លឿង ពណ៍ត្នោត ពណ៍ខ្មៅ តាមពូជផ្សេងៗគ្នា។

Image may contain: plant and food

Image may contain: plant and foodImage may contain: plantកន្លែងដាំដុះ ៖ គេដាំជាអាហារ។ បន្តពូជដោយគ្រាប់។

Image may contain: plant, flower, food, outdoor and natureផ្នែកប្រើប្រាស់ ៖ ឫស ផ្លែ គ្រាប់ ស្លឹក ផ្កា។
សមាសធាតុគីមី ៖ ក្នុងគ្រាប់មានប្រូតេអ៊ីន ២២.៧៧% លីពីដ ៥៧% កាបូអ៊ីដ្រាត ០.០៤៦% កាល់ស្យូម ០.០៥២% ហ្វូសស្វ័រ ០.០១% វីតាមីន A1, B2, C វីតាមីនB1 យ៉ាង ច្រើន និងអាស៊ីតស៊ីយ៉ានីឌ្រីក។ ក្នុងគ្រាប់ពពាយស្បែក គេឃើញមានអាស៊ីតអាមី ណេ ដូចជា ទ្រីកូហ្វែន អាហ្ស៊ីនីន លីស្ស៊ីន និងទីរូហ្សីន។

Image may contain: plant, flower, outdoor and natureការព្យាបាល ៖

-ផ្លែ ជំនួយកម្លាំង ព្យាបាលគ្រុនល្ងិតល្ហៃ។

Image may contain: plant and foodImage may contain: plant, outdoor and nature-គ្រាប់ ព្យាបាលចុកពោះ អាហារមិនរលាយ ក្អួត ចង្អោរ រាក អាសន្នរោគ ធា្លក់ស ឈឺសន្លាក់ឆ្អឹង រំញោចផ្លូវភេទ បន្សាបស្រវឹងស្រា ពុល យាណូវ (Arsenic)។

Image may contain: plant, fruit and food
-ស្លឹក ឈឺបំពង់ក ចុកពោះ រដូវមកច្រើនហួស ធ្លាក់ស ប្រមេះទឹកបាយ។

Image may contain: plant, outdoor and nature-ផ្កា ឈាមរដូវដើរមិនស្រួល រដូវធ្លាក់ច្រើនហួស មួល រលាកស្បូន

Image may contain: plant, nature and outdoor-ឫស ថ្នាំប៉ូវរក្សាគភ៌។
កម្រិតនិងរបៀបប្រើ ៖ ស្ងួតប្រើពី ១៥-៣០ក្រាម ក្នុង១ថ្ងៃ។

Image may contain: plant, outdoor and nature

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។