ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលនោមតិច ឈឺសន្លាក់ឆ្អឹង ខ្វះគ្រាប់ឈាម ដំបៅក្នុងមាត់ គ្រុនពោះវៀនរ៉ាំរៃលេបថ្នាំមិនជា!
*ការព្យាបាល៖
-ស្លឹក៖ មានប្រសិទ្ធភាពព្យាបាលតឹងច្រមុះ ក្អក គេងមិនលក់ កម្រិត១៨ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
-សំបកឫស៖ ព្យាបាលហឺត នោមតិច ឈឺសន្លាក់ឆ្អឹង និឈឺក្នុងឆ្អឹង កម្រិតប្រើ ១២ក្រាម ដាំទឹក១លីត្រផឹកក្នុង១ថ្ងៃ។
-ផ្លែទុំ៖ ត្រាំស្រា ឬធ្វើជាទឹកស៊ីរ៉ូ សម្រាប់ព្យាបាលជំងឺខ្វះគ្រាប់ឈាម និងជួយឲ្យភ្លែកភ្លឺច្បាស់ កម្រិតប្រើ ២០ក្រាម ក្នុង១ថ្ងៃ។ ទឹកស៊ីរ៉ូអំពីផ្លែទុំ ធ្វើជាថ្នាំបៀមព្យាបាលឈឺបំពង់ក និថដំបៅក្នុងមាត់។
ឯកសារយោង៖ មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ្យ
សម្រាប់ព្យាបាលជំងឺគ្រុនពោះវៀនរ៉ាំរៃ ព្យាបាលមិនជា៖
– វិធីធ្វើ៖ យកស្លឹកមនស្រស់ល្អប្រមាណ១៥-២០សន្លឹក បុកឲ្យម៉ដ្ឋលាយជាមួយទឹកដូង១ផ្លែ ហើយច្រោះយកកាកចេញ រួចហូបទឹកនេះឲ្យអស់សម្រាប់១ថ្ងៃ។ ហូបបាន៥ថ្ងៃទៅ១អាទិត្យលោកអ្នកនឹងបានជាសះស្បើយ និងព្យាបាលលាប់គ្រុនពោះវៀនទៀតផង។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត