ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ពស់ចឹកភ្លាមៗកុំភ្លេចរបស់ពីរមុខនេះ !

22-Apr-2019 11:58 AM

រូបភាព


ដោយ: Uddam

ថ្នាំបន្សាបពឹសពស់ចឹក ងាយស្រួលរកសម្រាប់សង្គ្រោះនៅពេលណាដែលគ្មានវេជ្ជបណ្ឌិត
គ្រាន់តែ Share មិនអស់ប្រាក់ទេដើម្បីឲ្យបងប្អូនខ្មែរយើងបានដឹងផង!

តើអ្នកដឹងពីពិសរបស់ពស់ទាំងនេះទេ?
១-ពស់ខៀវកន្ទុយភ្លើង ចឹកហើយចុកចាប់នឹងហើមរលួយ
២-ពស់វែកក្របីពិស់របស់វាធ្វើឱ្យចុកចាប់វេទនា នឹង
ស្លាប់រយៈពេល៤ម៉ោងក្រោយពេលចឹក។


៣- ពស់ទ្រង់រនៀម ពិសរបស់វាសាហាវណាស់ អាចសម្លាប់មនុស្សបាន ក្នុងរយៈពេល៤៥នាទី។
តើអ្នកត្រូវធ្វើយ៉ាងណា បើមន្ទីពេទ្យនៅឆ្ងាយ ឬត្រូវវាចឹកពេលយប់អាទ្រាត
ហើយក៏មិនដឹងថាទៅតាមគ្រូ ខ្មែរឯណាឬប្រើវិធីដើមយកខ្សែចង ហើយមួលរឹតត្រង់របួសថ្នាំបន្សាបមានដូចជា៖


-ថ្នាំជក់-ម្ទេសអាចម៍កន្តុរ-ទឹកស្អាត
+វិធីប្រើ៖យកម្ទេស ថ្នាំជក់ បុកនឹងត្បាល់ឱ្យម៉ដ្ឋ ហើយយកទឹកចាក់ចូលក្នុងត្បាល់មិនបាច់ច្រើនទេ ប្រហែល១ស្លាបព្រាបាយ ច្របាច់យកទឹកដាក់កែវ ហើយយកកាកវាមកបិតត្រង់របួស
ហើយផឹកទឹកនោះ កាកជួយបឺតពស់ ទឹកជួយជំរះពឹសពីខាងក្នុង។


សូមជួយ share ដើម្បីអោយបងប្អូនតាមជនបទ និងតំបន់សំបូរពស់បានដឹងដើម្បីទប់ស្កាត់ទាន់ពេលវេលា។
***ចំណាំ៖ ពេលមានពស់ចឹកត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិចដើម្បីឃាត់ពិសតាមឈាម និងត្រូវនាំអ្នករងគ្រោះទៅមន្ទីពេទ្យឲ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។